ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំនេះការប្រកួតទោចក្រយាន នឹងធ្វើលើទីលានកម្រិតខ្ពស់

48

ភ្នំពេញ៖ ពីពេលនេះទៅអ្វីៗគឺធ្វើដើម្បីគោលដៅ ស៊ីហ្គេមឆ្នាំ២០២២នៅវៀតណាម និងឆ្នាំ២០២៣ដែកម្ពុជា ធ្វើជាម្ចាស់ផ្ទះដូច្នេះរាល់
ការប្រកួតជើងឯកនានាត្រូវធ្វើក្នុង កម្រិតខ្ពស់គឺខ្ពស់ទាំងទីលាន ប្រកួតខ្ពស់ទាំងបច្ចេកទេសនិងខ្ពស់ទាំងមន្ត្រីបច្ចេកទេស ។

សម្រាប់ការប្រកួតទោចក្រយានដែល គ្រោងនឹងធ្វើនៅថ្ងៃទី១១ដល់១៣មករា ឆ្នាំ២០២២នោះលោកនូចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លើកឡើងថាសហព័ន្ធ នឹងយកឱកាសនៃការប្រកួតកីឡា ទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិនោះ គឺជាទីលានប្រកួតប្រជែង ជំនាញកម្រិតខ្ពស់ ទាំងកង់គួក និងកង់ភ្នំ ដើម្បីត្រៀមឆ្ពោះទៅគោលដៅ ស៊ីហ្គេម ២០២២ និង ២០២៣ ។

សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺសហព័ន្ធនឹងបើកទូលាយ សម្រាប់កីឡាករ កីឡាការិនី ទាំងប្រភេទកង់គួក និងកង់ភ្នំ ដែលទាំងពីរប្រភេទនេះ គឺជាការប្រកួតជំនាញ កម្រិតខ្ពស់ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិផង និងផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីមកពីបណ្តាក្លិប- សមាគមទូទាំងប្រទេស បានបញ្ចេញសមត្ថភាពផង។
សហព័ន្ធនឹងធ្វើការសម្រិតសម្រាំង កីឡាករ កីឡាការិនី ដែលមានសិទ្ធផលខ្ពស់ៗ ដើម្បីត្រៀមហ្វឹកហាត់បន្ថែមសម្រាប់ ត្រៀម ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក៏ដូចជាគោលដៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាទៀតផង។ សំខាន់មួយទៀត នេះជាការដកស្រង់បទពិសោធន៍ លើការរៀបចំបច្ចេកទេស របស់មន្ត្រីរៀបចំការប្រកួត ដោយសារទីតាំងប្រកួត នៅក្នុងខេត្តសៀមរាបនេះ គឺជាទីតាំងប្រកួតលើផ្នែកកង់គួក និងកង់ភ្នំ សម្រាប់គោលដៅនៃការទទួល ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា។

ការទទួលពាក្យចូលរួមប្រកួត នឹងបន្តធ្វើជារៀងរាល់ថ្ងៃ រហូតដល់បិទបញ្ចប់ការចុះឈ្មោះ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ដូច្នេះ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្លិប-សមាគម ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត មេត្តាជ្រាបថា ក្រោមគម្រោងថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយ អាជ្ញាធរខេត្តសៀមរាប និងក្លិបម៉ូតូប៊េអឹមដាប់ប៊លយូកម្ពុជា ។
វិញ្ញាសាដែលត្រូវដាក់ ឲ្យប្រកួតរួមមាន ប្រភេទកង់គួក (Road Bike) មានកង់គួកបុរសកម្រិតថ្នាល (Man Junior Road Bike), កង់គួកបុរសឈុតធំ (Man Elite Road Bike) និង កង់គួកបុរស (Man Master Road Bike)។
ប្រភេទកង់ភ្នំ (Mountain Bike) មានកង់ភ្នំបុរសកម្រិតថ្នាល (Man Junior Mountain Bike.កង់ភ្នំបុរសឈុតធំ (Man Elite Mountain Bike), កង់ភ្នំនារី (Women Mountain Bike) និងទីកង់ភ្នំបុរស (Man Master Mountain Bike)៕

អត្ថបទដែលជាប់ទាក់ទង