ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះប្រដាល់សកល ចាប់ផ្ដើមប្រកួត ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១

63

ភ្នំពេញ៖ថ្ងៃទី២៣ធ្នូនេះសហព័ន្ធប្រដាល់សកលកម្ពុជា ចាប់ផ្ដើមធ្វើការប្រកួតជើងឯកជាតិសម្រាប់ឆ្នាំ២០២១ហើយបើតាមការ
គ្រោងទុកការប្រកួតនេះនឹងបញ្ចប់ នៅថ្ងៃទី២៦ធ្នូដោយមានកីឡាករ កីឡាការិនីប្រដាល់សកល សរុបចំនួន ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៤នាក់ ។
អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានថ្លែងបន្ទាប់ ពីកិច្ចប្រជុំបច្ចេកទេស និង ការចាប់ឆ្នោតនាល្ងាចថ្ងៃទី២២ធ្នូថា
ឆ្នាំនេះមានកីឡាករ កីឡាការិនីចូលរួមសរុប ១០៤នាក់មកពី២១ក្លិបសមាគម ដែលចំនួននេះបានកើនឡើងច្រើន ជាង៣ដងបើប្រៀបធៀប
ព្រឹត្តិការណ៍ដូចជា កាលពីឆ្នាំមុន ដោយសារបញ្ហាការរីករាលដាល ខ្លាំងនៃជំងឺកូវីដ-១៩។
អគ្គលេខាធិការដដែលបន្ថែមថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសថ្ងៃនេះ គឺគណៈកម្មការបច្ចេកទេស ជាពិសេស គឺលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េនប្រធាន សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានណែនាំឲ្យគ្រប់ ក្លិបសមាគមទូទាំងប្រទេស ដែលចូលរួមប្រកួតក្នុងការប្រកួត ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ បង្ការកូវីដ-១៩របស់ក្រសួងសុខាភិបាល ឲ្យបានល្អប្រសើរបំផុត៕

អត្ថបទដែលជាប់ទាក់ទង