ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្តផ្សព្វផ្សាយ ពីស៊ីហ្គេម- អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

80

ភ្នំពេញ៖ នៅថ្ងៃទី២២ធ្នូ២០២១គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីបញ្ជ្រាបការផ្សព្វផ្សាយ គុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីដំណើរឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅវិទ្យាល័យឫស្សីកែវ។
សកម្មភាពនេះនៅមិនទាន់ បញ្ចប់នៅឡើយទេគឺនៅបន្តធ្វើនៅ តាមបណ្ដាសាលារៀននានា ក្នុងរាជធានីភ្នំពេញបន្ទាប់មក នឹងបន្តទៅតាមបណ្ដាខេត្តនានា ទូទាំងព្រះរាជាណាចក្រកម្ពុជាទៀត ។

លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជា គ្រូឧទ្ទេសប្រចំាកម្មវិធីនេះ បានគូសបញ្ជាក់ថា នេះការបញ្ជាបការផ្សព្វផ្សាយ ជូនទៅដល់សិស្សានុសិស្ស នៅតាមវិទ្យាល័យនានានៅភ្នំពេញ និងបណ្តាខេត្តនានាដើម្បីលើកឡើង ពីអ្វីដែលជាសារៈសំខាន់ៗ ក្រៅអំពីការប្រកួតកីឡាអូឡាំពិក ក្នុងបំណងឲ្យយុវជនបានយកទៅ អនុវត្តនៅក្នុងការរស់នៅ និងការសិក្សារបស់ពួកគាត់។រឿងសំខាន់មួយទៀតគឺវាគ្មិនសំខាន់ៗ បានបញ្ជ្រាបជូនដល់សិស្សានុសិស្ស អំពីការចូលរួមគាំទ្រនៃ ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

លោកបញ្ជាក់ ថា ការចូលរួមរបស់ប្អូនៗ សិស្សានុវសិស្ស ពេលនេះគឺពួកគេចូលរួម ដោយភាពសប្បាយរីករាយ នឹងការលេងកីឡា និងបានស្វែងយល់ពីចំណេះដឹង នៃចលនាអូឡាំពិកដែលវាគ្មិន យើងបានផ្តល់ជូនដល់ពួកគាត់។ជាមួយគ្នានោះយើង បានលើកទឹកចិត្ត ដល់សិស្សានុសិស្ស អំពីការចូលរួមក្នុង ផ្នែកណាមួយ ក្នុងឋានៈម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង