ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលការប្រកួតប្រដាល់សកល ជើងឯកជាតិ ថ្ងៃដំបូងថ្ងៃដំបូង

54

ភ្នំពេញ៖អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌអះអាងនៅរសៀលថ្ងៃទី២៣ធ្នូដែលជាថ្ងៃប្រកួត
ជើងឯកជាតិថ្ងៃដំបូងថា គុណភាពបច្ចេកទេសរបស់កីឡាករទាំងនេះ មានលក្ខណៈល្អប្រសើរច្រើន។
លោកបញ្ជាក់ថាឆ្លងកាត់ការប្រកួតថ្ងៃទី១នេះ សង្កេតឃើញថាកម្រិតបច្ចេកទេស របស់កីឡាករកីឡាការិនីមាន គុណភាពមិនខុសគ្នាឆ្ងាយប៉ុន្មានឡើយ ដោយមិនសូវមានកីឡារចាញ់ ដោយសន្លប់នោះទេ គឺភាគច្រើនចាញ់ឈ្នះ ដោយពិន្ទុពោលគឺមានភាព ប្រហាក់ប្រហែលគ្នាច្រើន ខណៈផ្នែករៀបចំបច្ចេកទេស របស់មន្ត្រីសហព័ន្ធក៏ដំណើរការ ដោយរលូនផងដែរ។
សម្រាប់ការប្រកួតថ្ងៃទី២ នៅថ្ងៃទី២៤ ខែធ្នូនេះ មាន២៨គូទៀត និងបន្តការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមាន១០ប្រភេទទម្ងន់។ ជាមួយគ្នានេះដែរ នៅក្នុងការប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិ ឆ្នាំនេះមានលក្ខណៈល្អប្រសើរច្រើន ដោយសហព័ន្ធបានកៀរគរ បានសប្បុរសជនគាំទ្រដល់ព្រឹត្តិការណ៍នេះ មានច្រើនផងដែរដោយនឹង ប្រើប្រាស់ថវិកាឧបត្ថម្ភទាំងនោះ ធ្វើជាប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម ជូនដល់កីឡាករ កីឡាការិនី និងបន្ថែមការលើកទឹកចិត្តដល់ មន្ត្រីរៀបចំការប្រកួត ក្រៅអំពីប្រាក់រង្វាន់ ក៏ដូចជាថវិការៀបចំការប្រកួត ដែលផ្តល់ការគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា ឆ្នាំនេះមានកីឡាករ កីឡាការិនីប្រដាល់សកល ចូលរួមសរុបចំនួន ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៤នាក់ មកពី២១ក្លិប-សមាគម ដែលប្រកួតពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្ស រាជធានីភ្នំពេញ។ ចំនួននេះបានកើនឡើងច្រើនជាង៣ដង បើប្រៀបធៀបព្រឹត្តិការណ៍ដូចជា កាលពីឆ្នាំមុន ដោយសារបញ្ហា ការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង