ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២៨គូ មាន១២គូ ឈ្នះដោយស្វ័យប្រវត្តិ

56

ភ្នំពេញ៖ការប្រកួតប្រដាល់សកល ជើងឯកជាតិឆ្នាំ២០២១ ល្ងាចថ្ងៃទី២៤ធ្នូ ដែលជាថ្ងៃប្រកួតទី២នោះ មានការប្រកួតចំនួន២៨គូ តែក្នុងចំណោមនេះមាន១២គូ ហើយដែលឈ្នះដោយស្វ័យប្រវត្ តិដោយសារតែគូប្រកួត របស់ខ្លួនអវត្តមាន ។
ការអវត្តមានបែបនេះមិនដឹងថា ដោយសារតែពួកគេ រក្សាតម្ងន់មិនបាន ឬ មានបញ្ហាសុខភាពឬ ក៏ត្រូវជួបជាមួយជាគូប្រកួតដែល
មានកម្រិតខ្ពស់ជាង ឬ ក៏យ៉ាងណាឡើយ ។
លោកពេជ្រសុផែន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា អ្នកអវត្តមានទាំងនោះ
មួយចំនួយរក្សាទម្ងន់មិនបាន នេះទំនងជាគេបរិភោគអាហារ ដោយខ្វះការប្រុងប្រយ័ត្ន ទើបទម្ងន់របស់គេហក់ឡើងខ្ពស់ រហូតមិនអាចសម្រាកបាន ។

ចំពោះមួយចំនួនទៀត គឺដោយសារតែគេចាប់ឆ្នោត ទៅត្រូវជួបជាមួយអ្នកប្រដាល់ ជម្រើសជាតិទើបគេទទួលយក ការចាញ់ដោយស្វ័យប្រវត្តិដោយ មិនចាំបាច់ឡើងប្រកួត ។លោកបន្តថាជាគោលការណ៍ របស់សហព័ន្ធគឺតម្រូវឲ្យពួកគេ ឡើងប្រកួតទោះបីគេដឹង ពីលទ្ធផល
មុនថាពិតជាចាញ់ក៏ដោយ ព្រោះឡើងប្រកួតនឹងបាន ទទួលលុយតម្លៃខ្លួនបើមិនឡើងទេ គឺមិនបានឡើយ តែពួកគេមិនឡើងប្រកួត ។
សូមបញ្ជាក់ថាក្នុងការប្រកួតចំនួន២៨គូ នាថ្ងៃទី២៤ធ្នូនោះ មានការប្រកួតដោយឈ្នះ ចាញ់ពិន្ទុ១២គូ បោះបង់ការប្រកួតកណ្ដាលទី
ដោយសារមិនអាច តស៊ូបានមួយគូ អាជ្ញាកណ្ដាលបញ្ឈប់ ពាក់កណ្ដាលទីដោយសារ អសមត្ថភាព២គូ សន្លប់៣គូ និង ១២គូទៀតអវត្តមានម្ខាងៗ ៕

អត្ថបទដែលជាប់ទាក់ទង