ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់សកល ជើងឯកជាតិថ្ងៃនេះ ចប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

56

ភ្នំពេញ៖សម្រាប់ថ្ងៃទី២៥ធ្នូនេះ ការប្រកួតប្រដាល់សកល ជើងឯកជាតិឆ្នាំ២០២១ បានបញ្ចប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយដែល
ការប្រកួតមានចំនួន២០គូ ។
ក្នុងចំណោមគូទាំង២០មាន២គូ ជាគូប្រដាល់សកលនារី ដែលប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៥៧គីឡូក្រាម ។ សម្រាប់ប្រភេទវប្រដាល់
សកលនារីនេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ កីឡាការិនីមឿន ស្រីកាប្រកួតឈ្នះកីឡាការិនីហ៊ុត ស្រីណែតនៅទឹកទី១ និងកីឡាការិនី
វី ស្រីស្រស់ឈ្នះពិន្ទុកីឡាការិនីសឿន សុខលីដោយពិន្ទុ ។ស្អែកនេះកីឡាការិនីមឿន ស្រីកា នឹងត្រូវប្រកួតជាមួយកីឡាការិនីវី ស្រីស្រស់ដើម្បី ប្រជែងយកមេដាយមាស ។

សម្រាប់ទម្ងន់៦៧គីឡូក្រាម អ្នកប្រដាល់ដែលគួរ ឲ្យចាប់អារម្មណ៍នោះ កីឡាករជម្រើសជាតិវី សុភ័សប្រកួតឈ្នះអ្នកប្រដាល់ផល សុភ័ក្ត្រដោយពិន្ទុក្នុង ខណៈដែលអ្នកប្រដាល់អឿង ច័ន្ទល័ក្ខឈ្នះចាន់ បូរិន្ទនៅទឹកទី១ ។ វី សុភ័ស និង អៀង ច័ន្ទល័ក្ខនឹងប្រកួតគ្នាដណ្ដើម មេដាយមាស នៅថ្ងៃផ្ដាច់ព្រ័ត្រស្អែកនេះ ។

សូមបញ្ជាក់ថា ការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ មានប្រភេទទម្ងន៤៨គីឡូក្រាមចំនួន២គូ ៥១គីឡូក្រាម២គូ ៥៤គីឡូ
ក្រាម២គូ៥៧គីឡូក្រាម២គូ ៦០គីឡូក្រាម២គូ ៦៣,៥០គីឡូក្រាម ២គូរ៦៧គីឡូក្រាម ២គូ ៧១គីឡូក្រាម ២គូ៧១គីឡូក្រាម២គូ ៧៥គីឡូក្រាម
២គូ និងនារី៥៧គីឡូក្រាមចំនួន២គូ ។

លោកប៊ុយ សុភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បានអះអាងថា ប៉ុន្មានថ្ងៃនៃ ការប្រកួតនេះ គឺប្រព្រឹត្តិទៅបាន យ៉ាងល្អទោះបីមានកីឡាករ ខ្លះរក្សាទម្ងន់មិនបាន ខ្លះនៅពេលជួប ជាមួយអ្នកប្រដាល់ ជម្រើសជាតិគេសុំ មិនប្រកួតក៏ពិតមែនតែអ្វីៗបាន ដំណើរការទៅបានយ៉ាងរលូន ៕

អត្ថបទដែលជាប់ទាក់ទង