ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉េង សេរីសម្បត្តិ គ្រង់តំណែងជើងឯក កីឡាអុកចត្រង្គ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

105

ភ្នំពេញ៖កីឡាករអុកចត្រង្គម៉េង សេរីសម្បត្តិគ្រង់តំណែងជើងឯក នៃព្រឹត្តិការណ៍ការរៀបចំការប្រកួត កីឡាអុកចត្រង្គជ្រើសរើស
ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះលើកកីឡាករអុកចត្រង្គ ជា ស៊ីដេតនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ។
ព្រឹត្តិការណ៍នេះរៀបចំដោយ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដោយប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំយុវជននិងកីឡា។ក្នុងឳកាសពិធីប្រគល់ជយលាភី ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក បែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោក សេក សុភ័ក្រ អគ្គលេខាធិការនៃសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ។

ក្រោមការដឹកនាំ លោក គុជ គីមឡុង ជាប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានកែ ទម្រង់ផ្នែកបច្ចេកទេសយ៉ាងខ្លាំង រហូតដល់បានឈានជើងចូល បើកការប្រកួតនាឆ្នាំនេះ ហើយក៏ទទួលបានលទ្ធផល យ៉ាងល្អប្រសើរក្នុងព្រឹត្តិកាណ៍ ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១។

ចំពោះការប្រកួតមានការសហការគ្នា បានយ៉ាងល្អ រវាងកីឡាករទាំងអស់ ដែលអញ្ជើញមកពីរាជធានី-ខេត្ត បានបង្ហាញនូវទឹកចិត្តចូលរួម យ៉ាងសកម្ម ដែលញាំងឱ្យការប្រកួតនេះប្រព្រឹត្តទៅបានយ៉ាងរលូន ប្រកបដោយជោគជ័យ ហើយកាន់តែមាន កម្រិតសម្រិតសម្រាងខ្ពស់ ទៅលើគុណភាពដែលជាកត្តា នាំឲ្យសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ទទួលបានក្លិបកីឡា អុកចត្រង្គកម្ពុជាចំនួន ១៦ក្លិប កីឡាចូលរួមប្រកួត ដែលមានកីឡាករសរុប៦៦នាក់។

កីឡាករអុកចត្រង្គ ម៉េង សេរីសម្បត្តិឈ្នះ មេដាយមាស កីឡាករអុកចត្រង្គ ជា ស៊ីដេត ទទួលបានមេដាយប្រាក់ កីឡាករអុកចត្រង្គ ឈាវ បូរ៉ា និងកីឡាករអុកចត្រង្គ នូ ច័ន្ទជានិតទទួលបានត្រឹមមេដាយសំរិទ្ធ។ សម្រាប់ការប្រកួតវគ្គ ពាក់កណ្តាលវិញកីឡាករអុកចត្រង្គ ជា ស៊ីដេត យកឈ្នះកីឡាករអុកចត្រង្គ ឈាវ បូរ៉ា ចំពោះកីឡាករអុកចត្រង្គ ម៉េង សេរីសម្បត្តិក៏យកឈ្នះកីឡាករ នូ ច័ន្ទជានិតដែរ៕

អត្ថបទដែលជាប់ទាក់ទង