ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធីគុណតម្លៃអូឡាំពិក ឈានដល់ធ្វើនៅ អនុវិទ្យាល័យវត្តដំបូកខ្ពស់

406

ភ្នំពេញ៖កម្មវិធីគុនតម្លៃអូឡាំពិកត្រូវបាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំនៅអនុវិទ្យាល័យដំបូកខ្ពស់ រាជធានីភ្នំពេញដែលមាន ការចូលរួមពីសិស្សានុសិស្សជាច្រើននាក់ ដើម្បីទទួលបាន នូវចំណេះដឹងពីចលនាអូឡាំពិក គុណប្រយោជន៍ នៃការលេងកីឡា ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយ ពីដំណើររបស់កម្ពុជា ឆ្ពោះទៅទទួល រៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
នាយកអនុវិទ្យាល័យ វត្តដំបូកខ្ពស់លោកសោម សុទ្ធបានលើកឡើងថា នេះជាឆ្នាំទី២ដែលវិទ្យាល័យវត្តដំបូកខ្ពស់ សហការជាមួយ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំ កម្មវិធីគុណតម្លៃអូឡាំពិកនេះឡើង ដើម្បីបញ្ជ្រាបចំណេះដឹង ពីចលនាអូឡាំពិក និងការផ្សព្វផ្សាយឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
លោកនាយក អនុវិទ្យាល័យបន្ថែមថា សាលារបស់លោក មានកម្មវិធីកីឡា២ម៉ោង ក្នុង១សប្តាហ៍ ពីព្រោះការអប់រំ និងកីឡាបានផ្សារភ្ជាប់គ្នា ដើម្បីឆ្ពោះទៅគោលដៅ ស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។

នៅក្នុងការបញ្ជ្រាបចំណេះ ដឹងពីគុណតម្លៃអូឡាំពិកឆ្នាំទី២នេះ លោកនាយកបានអះអាងថា គ្រាន់តែឮថាខាងNOCCចុះ មករៀបចំកម្មវិធីនេះ គឺសិស្សានុសិស្សមានក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានចូលរួមស្វែងយល់ ពីចំណេះដឹងគុណតម្លៃអូឡាំពិក។
លោកអះអាងថាសិស្សានុសិស្សចង់ ចួលរួម ច្រើនណាស់ ប៉ុន្តែលោកបានដកចេញខ្លះ ដោយសារក្នុងបរិបទជំងឺកូវីដ-១៩ ការចូលរួមត្រូវបាន កំណត់ចំនួន ដើម្បីបង្ការលើបញ្ហានេះ។ លោកនាយកបានថ្លែង អំណរគុណចំពោះការបង្រៀន របស់ក្រុមគ្រូឧទ្ទេសមកពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយលោកនឹងត្រៀម សិស្សានុសិស្សទាំងអស់ បានចូលរួមគាំទ្រ និងការលេងកីឡាម្នាក់ឲ្យបាន១មុខ ក្នុងដំណើរឆ្ពោះ ទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូង របស់កម្ពុជាយើង ឲ្យទទួលបានជោគជ័យទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង