ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់ការប្រកួតកីឡាទូក “ពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង” លើក ទី៨ ឆ្នាំ២០២១

73

ខេត្តកំពត៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញជាអធិបតី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ” លើកទី៨ នៅខេត្តកំពត។

ឯកឧត្តមឧត្តមសេនីយ៍ឯកជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានមានប្រសាសន៍ថា យោងតាមកម្មវិធីប្រកួតកីឡាប្រចាំឆ្នាំរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូមុំាងកម្ពុជា និងយោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងថវិកាគាំទ្រសហព័ន្ធក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការ អភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា បានរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូក នាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង” លើក ទី៨ ឆ្នាំ២០២១ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពត។ លោកបានបន្តថា ការប្រកួតឆ្នាំនេះមានសមាគនកីឡាទូកចូលរួមចំនួន១៤ខេត្តដែលមានកីឡាករ-កីឡាការិនី គណៈប្រតិភូ និងគ្រូបង្វឹកចំនួន២៨នាក់ក្នុងនោះ មានកីឡាការិនី៤៨នាក់លើ១១វិញ្ញាសា។
ឯកឧត្តមម៉ៅ ធនិន ក៏បានមានប្រសាសន៍ថា ជាការពិតណាស់ការប្រកួត មានរយៈពេលតែ៣ថ្ងៃក៏ពិតមែន ប៉ុន្តែវាផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីបាន បញ្ចេញនូវទេពកោសល្យដើម្បីវាស់ស្ទង់ សមត្ថភាពបច្ចេកទេសបាន ហ្វឹកហាត់នាពេលកន្លងមក ហើយជ័យជម្នះកីឡាករកីឡាការិនី ទទួលបាននាពេលនេះពិតជាមិន អាចកាត់ផ្តាច់ការខិតខំហ្វឹកហាត់ជាប្រចាំគួបផ្សំការតស៊ូព្យាយាមគោរពវិន័យ ក្រមសីលធម៌ល្អ និងបទដ្ឋាន បច្ចេកទេសបានត្រឹមត្រូវ នៅក្នុងការប្រកួត។
ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ីង នៅកម្ពុជាកំពុង ទទួលបានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រជាបណ្តើរៗ ពីមហាជន ចាប់តាំងពីសហព័ន្ធបានកែទម្រង់ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ទន្ទឹមគ្នានេះ សមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏មានការរីកចម្រើនគួរឲ្យកត់ សម្គាល់មានជាអាទិ៍ការចូលរួម របស់កីឡាករជាយុវជន ដែលជាថ្នាល និងជាកម្លាំងចលករជាយុទ្ធសាស្ត្រទៅ  អនាគតសហព័ន្ធ សូមកោតសរសើ និងវាយតម្លៃខ្ពស់។ ប៉ុន្តែយ៉ាង ណាក៏ដោយ ដើម្បីឱ្យប្រភេទកីឡា ទូកកានូ-កាយ៉ាក់ ទូករ៉ូ និងទូកប្រពៃណីខ្នាតអន្តរជាតិ ឬហៅថា “ទូកនាគ” កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាពបច្ចេកទេសខ្ពស់ អាចចូលរួមប្រកួតក្នុងព្រឹត្តិ ការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ៕

អត្ថបទដែលជាប់ទាក់ទង