ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់ការប្រកួត កីឡាសូហ្វតិន្នីស ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី០៨

58

ភ្នំពេញ៖ការប្រកួតកីឡាសូហ្វតិន្នីស ជើងឯកថ្នាក់ជាតិនិងពានរង្វាន់សម្តេចក្រឡាហោមស ខេងលើកទី០៨ដែលចាប់ផ្សើមពីថ្ងៃទី
២១មកនោះបានបញ្ចប់ហើយនៅព្រឹកថ្ងៃទី២៦ធ្នូនេះ ។
ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡានគរបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញ ចូលរួមពិធីបិទការប្រកួត កីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ និងការប្រកួតដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី០៨ ឆ្នាំ២០២១នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងមជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា។
លោកជាសែនវិស្សុត ដែលជាអគ្គលេខាធិការសហព័ន្ធ បានររាយការណ៍ថា ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ និងការប្រកួតដណ្តើម ពានរង្វាន់សម្តេចក្រឡា ហោម ស ខេង លើកទី០៨ ឆ្នាំ២០២១ បានបើកការប្រកួតជាផ្លូវការ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅទីលាននៃក្លិបកីឡាជាយក្រុង Cambdian Country Club (CCC)។ ជើងឯកថ្នាក់ជាតិ និងការប្រកួតដណ្តើម ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី០៨ ឆ្នាំ២០២១ នេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៦៣រូប មកពីសមាគម-ក្លិប ក្រសួង-ខេត្ត ចំនួន០៦ ។

វិញ្ញាសាដែលដាក់ឲ្យប្រកួតមាន វិញ្ញាសាវាយឯកត្តជនបុរស វាយឯកត្តជននារី វាយគូបុរសអក្សរ “ក” វាយគូនារី វាយគូបុរសអក្សរ”ខ” វាយគូចម្រុះបុរស-នារី វាយឯកត្តជនយុវជន វាយក្រុមបុរស និងវាយក្រុមនារី។

ឯកឧត្តមឧត្តមសេនីយ៍ឯកជា ប៊ុនហេងបានមានប្រសាសន៍ថា ក្នុងនាម សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សូមប្តេជ្ញាចិត្តថានឹងបូជានូវកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងពង្រឹងនូវវិស័យ កីឡាមួយនេះ ឲ្យកាន់តែមានប្រជាប្រិយភាព ភាពល្បីល្បាញ និងមានមោទនភាពជាតិ ទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ។ ជាពិសេសជួយជំរុញ និងដាស់ស្មារតីទឹកចិត្ត កីឡាករ-ការិនីឲ្យមានភាពស្វាហាប់ និងប្រកួតប្រជែងខ្ពស់ ដើម្បីប្រណាំងប្រជែង ក្នុងការដណ្តើម យកជ័យលាភី ជូនជាតិមាតុភូមិ ដោយទទួលបានការ អនុញ្ញាជាគោលការណ៍ពី សម្តេចក្រឡាហោម ប្រធានសហព័ន្ធ និងទទួលបានថវិកាគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងសហការឧបត្ថម្ភ ដោយក្រុមហ៊ុនឯកជន ៕

អត្ថបទដែលជាប់ទាក់ទង