ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នរណាខ្លះក្លាយ ជាជើងឯក ប្រដាល់សកលឆ្នាំនេះ ?

85

ភ្នំពេញ៖ការប្រកួតប្រដាល់សកលជើងឯកជាតិ ឆ្នាំ២០២១ដែលចាប់ផ្ដើម ប្រកួតតាំងពីថ្ងៃទី២៣មកនោះ បានបញ្ចប់ហើយនៅល្ងាច
ថ្ងៃទី២៦ធ្នូ ។
មានកីឡាករ កីឡាការិនីចំនួន១០៤នាក់ កីឡាការិនី៤នាក់ប្រកួត ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ដែលមកពី២១សមាគមក្លិបដែល
ការប្រកួតមាន ចំនួន១០ប្រភេទទម្ងន់ ។
លោកប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ ប្រដាល់សកលកម្ពុជា បង្ហាញនូវមោទនភាពថា កម្រិតបច្ចេកទេសរបស់កីឡាករមាន
ការរីកចម្រើនជាងឆ្នាំមុន ដោយការប្រកួតភាគច្រើន គឺពួកគេចាញ់ ឈ្នះគ្នាដោយពិន្ទុគឺមិនសូវ មានសន្លប់នោះទេ ។
ចំពោះអ្នកប្រដាល់ដែលក្លាយ ជាជើងឯកឆ្នាំនេះ សម្រាប់ប្រភេទទម្ងន់៤៨គីឡូក្រាម បានទៅកីឡាករអំ ខេម ។ទម្ងន់៥១គីឡូក្រាម
ជើងឯកបានទៅ អ្នកប្រដាល់នៅ សុខទី ។ទម្ងន់៥៤គីឡូក្រាម មេដាយមាសបានទៅ អ្នកប្រដាល់សៅ រង្សី ទម្ងន់៥៧គីឡូក្រាមមេដាយមាស
បានទៅអ្នកប្រដាល់អ៊ូច ធារិទ្ធ ។
ទម្ងន់៦០គីឡូក្រាមជើងឯក បានទៅអ្នកប្រដាល់ទូច ដេវីដ ។ទម្ងន់៦៣,៥០គីឡូក្រាមមេដាយមាស បានទៅអ្នកប្រដាល់សែត សារិត
ទម្ងន់៦៧គីឡូក្រាមមេដាយមាស បានទៅអ្នកប្រដាល់វីសុភ័ស។សម្រាប់កីឡាការិនីដែល មានតែមួយប្រភេទទម្ងន់ គឺទម្ងន់៥៧គីឡូក្រាមនោះ មេដាយមាសបានទៅកីឡាការិនីវី ស្រីស្រស់ ។
ចំពោះប្រភេទទម្ងន់៧១គីឡូក្រាម មេដាយមាសបាន ទៅអ្នកប្រដាល់មឿន សុខហ៊ុច និង ប្រភេទទម្ងន់៧៥គីឡូក្រាមមេដាយមាស
បានទៅអ្នកប្រដាល់កែវ សំរិទ្ធ ។

អត្ថបទដែលជាប់ទាក់ទង