ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម កីឡាវ៉ូវីណាមនាដើមឆ្នាំ២០២២

353

 

ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាលោកយ៉ាំ ថៃសានបានមានប្រសាសន៍ថា តាមផែនការប្រចាំឆ្នាំរបស់សហ
ព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹង បើកវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាលកម្រិត“ក” សម្រាប់ឆ្នាំ២០២១ មានសិក្ខាកាមចំនួន ២៥រូប ។

តាមការគ្រោងទុកវគ្គនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ខែមករាឆ្នាំ២០២២។ពេលនេះសហព័ន្ធបានជូនដំណឹងដល់
បណ្ដាក្លិប សមាគមតាមរាជធានី ខេត្ត ដែលជាសមាជិករបស់សហព័ន្ធទាំងអស់ឲ្យបញ្ជូនមន្រ្តីរបស់ខ្លួនមកចូលរួមក្នុងវគ្គបណ្តុះបណ្តាល
នេះ ។
សិក្ខាកាមទាំងអស់ត្រូវតែជា គ្រូជាសមាជិកតាមបណ្តា សមាគមក្លិបនីមួយៗហើយសិក្ខាកាមទាំងអស់ត្រូវមានកម្រិតខ្សែក្រវាត់
លឿង ១ដាន់ឡើងទៅ (ចំពោះគ្រូបង្វឹក)។
វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាលចៅក្រមកម្រិត“ក”នេះធ្វើឡើងមុនព្រឹត្តិការណ៍ ការប្រកួតកីឡាកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ដែលគ្រោងនឹង ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នៅភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង