ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍AFF U23 ចែកជា ៣ពូល ខណៈកម្ពុជា ស្ថិតក្នុងពូល A

88

 

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះបានចាប់ឆ្នោតបែងចែកពូប្រកួតរួចហើយ ដោយចែកចេញជា ៣ពូល ក្នុងនោះកម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។

ចំពោះ ២ពូលផ្សេងទៀតនោះ ពូល B មាន ៤ក្រុមដូចគ្នា រួមមានក្រុម U23 ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ រីឯពូល C មានតែ៣ក្រុមប៉ុណ្ណោះគឺក្រុមU23ថៃវៀតណាមនិងសិង្ហបុរី។ដំបូងដែលគ្រោងនឹងមានប្រទេសអូស្ដ្រាលីចូលរួមដែរនោះតែពេលនេះគឺគ្មានឡើយ ។

រូបមន្តនៃការប្រកួតនេះគឺពូលនីមួយៗ ប្រកួតសន្សំពិន្ទុវិលជុំ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ គឺក្រុមដែលដណ្ដើមបានលេខ១ នៃពូលនីមួយៗ រួមជាមួយក្រុមលេខ២ ល្អជាងគេប្រចាំពូលទាំងបី នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ព្រឹត្តិការណ៍AFF U23 Championship 2022 នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដោយប្រើប្រាស់ទីលានចំនួន ២ រួមមាន ពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា៕

អត្ថបទដែលជាប់ទាក់ទង