ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២២ ជាឆ្នាំដែលមាន ព្រឹត្តិការណ៍ប្រកួតធំៗច្រើន

337

ភ្នំពេញ៖ឆ្នាំ២០២២គឺជាឆ្នាំដែលមាន ព្រឹត្តិការណ៍ប្រកួតកីឡាធំៗច្រើន ដែលក្នុងនោះមានការប្រកួត កីឡាអាស៊ី(ASIAN Games)ការប្រកួតកីឡាយុវជនអាស៊ី (YOUTH ASIAN Games 2022)រួមជាមួយស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមទៀតផង ។
សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី១៩ដែលធ្វើនៅទីក្រុងHangzhou នោះកម្ពុជាបាន
ទទួលលិខិតអញ្ជើញ រួចហើយៗឯកឧត្តមវ៉ាត់ ចំរើនដែលជា អគ្គលេខាធិការគណៈកម្មាធិការ
ជាតិអូឡាំពិកកម្ពុជាបាន ប្រកាសពីការចូលរួមរបស់កម្ពុជា ក្នុងថានៈជាសមាជិកមួយរូប ។
ព្រឹត្តិការណ៍នេះនឹងធ្វើពិធី បើកនៅថ្ងៃទី១០ និង បញ្ចប់នៅថ្ងៃទី២៥កញ្ញាដែលតាមការ
គ្រោងទុកលោកប្រធានាធិបតីចិនXI Jinping នឹងចូលរួម ។
ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមបាវចនា”បេះដូងដល់បេះដូង@អនាគត “(Heart to Heart @ Future) ។

កីឡាចំនួន៤០ប្រភេទដែលមាន ចំនួន៤៨២វិញ្ញាសានឹងត្រូវដាក់ឲ្យប្រកួត ។
ហ្គេមនេះនឹងរួមបញ្ចូលអត្តពលិក មកពីអូសេអានីជាលើកដំបូង បន្ទាប់ពីការអនុម័តពី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA)ដើម្បីប្រកួតប្រជែងក្នុងកីឡា ដែលមានលក្ខណៈគ្រប់គ្រាន់
សម្រាប់ កីឡាអូឡាំពិករដូវ ក្ដៅឆ្នាំ២០២៤ ។
សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី (Youth ASIASN Games 2022)ដែលគ្រោងធ្វើនៅ
ខែកញ្ញាឆ្នាំ២០២១នោះ ត្រូវបានពន្យារពេលទៅដល់ ខែធ្នូឆ្នាំ២០២២ដោយសារតែការរំខាននៃ
ជម្ងឺកូវីដ ១៩ ។
ព្រឹត្តិការណ៍នេះនឹងធ្វើនៅទីក្រុងShantouប្រទេសចិនដែរដែលការប្រកួត ចាប់ផ្ដើមពីថ្ងៃទី២០ដល់២៨ធ្នូឆ្នាំ២០២២។ បាវចនានៃព្រឹត្តិការណ៍នេះគឺ” រលកយក្សយុវជនឋាមវ័ន្ដ“(Surging Waves Dynamic Youth) ។
ការប្រកួតកីឡាយុវជនអាស៊ីនេះមាន ប្រទេសចំនួន៤៥ក្នុងទ្វីបអាស៊ីចូលរួមកីឡាដែល
ដាក់ឲ្យប្រកួតមានចំនួន១២៨ប្រភេទ តែនៅមិនទាន់ដឹងពីចំនួនវិញ្ញាសានៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង