ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២៣០០នាក់ ចូលរួមរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦

95

សៀមរាប៖ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ទិដ្ឋភាពទាំងមូលនៃព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅតំបន់អង្គរទទួលអ្នករត់ប្រណាំងសរុបចំនួន ២៣០០នាក់ ក្នុងនោះមានអ្នករត់ ២១០០នាក់ និងអ្នករត់អន្តរជាតិ ដែលស្នាក់នៅក្នុងស្រុកចំនួន ២០០នាក់។

អ្វីជាការកត់សម្គាល់គឺអ្នចូលរួមរត់ប្រណាំងទាំងអស់ បានបង្ហាញនូវក្តីរីករាយជាខ្លាំង និងបង្ហាញនូវមនោសញ្ចេតនារំភើប នៃការផ្លាស់ប្តូរថ្មីនៃសោភ័ណ្ឌភាពទីក្រុងសៀមរាប និងសម្រស់នៃ តំបន់អង្គររបស់យើង។
ទិវារត់ប្រណាំងពាក់កណ្តាលអង្គរនេះ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំដែលមិនមែន ជាការប្រកួតកីឡាស្វែងរកឧត្តមភាព លើផ្នែកបច្ចេកទេសនោះទេ ប៉ុន្តែការចូលរួមគឺជារឿងសំខាន់ ក្នុងការជំរុញឲ្យទិវារត់ប្រណាំងនេះ បង្កើនបានបន្ថែមបាននូវការគាំទ្រ។ជាមួយគ្នានេះទិវានេះក៏ជួយ ដល់ប្រភេទកីឡាអត្តពលកម្មនៃ ក្រុមជម្រើសជាតិកម្ពុជាដែរ ដែលជ័យលាភីលើវិញ្ញាសា២១ គីឡូម៉ែត្រគឺអត្តពលិក ជម្រើសជាតិកម្ពុជាដណ្តើម បានជ័យលាភីលើវិញ្ញាសានេះ។
គោលបំណងចម្បង កាលពីដើមឡើយនៃទិវារត់ប្រណាំង ដ៏ធំនិងមានវ័យចំណាស់ជាងគេ មួយនេះរបស់កម្ពុជាមួយនេះ ដែលលើ១កាលពីឆ្នាំ១៩៩៦ មកគឺទិវានេះត្រូវបានធ្វើឡើង ក្នុងបំណងលើកកម្ពស់ជនពិការ ដើម្បីជួយដល់ជនពិការដែលរងគ្រោះ ដោយសារគ្រាប់មីនដោយបំណង នៅតែរក្សាបានរហូតដល់ពេល នេះរយៈពេលអស់២៦ឆ្នាំមកហើយ។
ព្រឹត្តិការណ៍នេះ គឺឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដាក់ថាជា
បុរេលក្ខខណ្ឌ ក្នុងការទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយទៅ ដល់ពិភពលោកថា គោលដៅទេសចរណ៍ នៅតំបន់អង្គរនេះ គឺមានសុវត្ថិភាព និងភាពកក់ក្តៅ។
ដូច្នេះសុវត្ថិភាពខ្ពស់នៅ តំបន់អង្គរនេះ គឺគ្មានកូវីដ-១៩ទេ ដូច្នេះភ្ញៀវទេសចរណ៍ ទាំងអស់អាចចាប់ផ្តើមមកលេង សម្រាប់ទេសចរណ៍ ចាក់វ៉ាក់សាំងខណៈគម្រោងរត់ប្រណាំងអន្តរជាតិនាចុងឆ្នាំ២០២២នេះនឹងបើកទទួលអ្នករត់យ៉ាង ទូលាយទូទាំងពិភពលោកតែម្តង ដោយមិនមានការធ្វើចតាឡីស័កអ្វីទៀតទេ គឺមានតែធ្វើតេស្តរហ័សប៉ុណ្ណោះ ហើយបើមិនមានបញ្ហាអ្វីកើតឡើងទេ ភ្ញៀវទាំងអស់អាចដើរហើរសេរី ទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ពីព្រោះថាប្រជាពលរដ្ឋកម្ពុជា មានសំណាងខ្ពស់ជាងគេ ក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ១៩ បានគ្រប់ៗគ្នាទាំងមនុស្សចាស់ និងកុមារដែលទាំងអស់នេះ គឺជាការយកចិត្តទុក្ខដាក់ខ្ពស់ របស់សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យយើងទាំងគ្នា ទទួលបានការចាក់វ៉ាក់សាំង និងបានធ្វើសកម្មភាពសេដ្ឋកិច្ច សង្គម រួមទាំងបានរៀបចំ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ឡើងវិញផងដែ។
ដំណើរនេះធ្វើបាន ដោយរលូននិងជោគជ័យសេស លើវិធានការកូវីដ១៩ ក៏ត្រូវបានអនុវត្តបានល្អប្រសើរ ដោយទទួលបានកិច្ចសហការយ៉ាងល្អ ជាមួយមន្ទីរសុខាភិបាលខេត្ត និងការជួយជ្រោមជែងយ៉ាងខ្លាំង ពីអាជ្ញាធរខេត្តសៀមរាប។ «អ្វីជាការកត់សម្គាល់ គឺអ្នចូលរួមរត់ប្រណាំងទាំងអស់ បានបង្ហាញនូវក្តីរីករាយ ជាខ្លាំងនិងបង្ហាញនូវ មនោសញ្ចេតនារំភើបនៃការផ្លាស់ប្តូរថ្មីនៃ សោភ័ណ្ឌភាពទីក្រុងសៀមរាប និងសម្រស់នៃតំបន់អង្គររបស់យើងដែរ»។
អ្វីដែលអ្នកចូលរួមរត់ប្រណាំង ទាំងអស់បានបង្ហាញនូវក្តីរីករាយ ជាខ្លាំងនិងបង្ហាញនូវ មនោសញ្ចេតនារំភើប នៃការផ្លាស់ប្តូរថ្មី នៃសោភ័ណ្ឌភាពទីក្រុងសៀមរាប និងសម្រស់ នៃតំបន់អង្គររបស់យើង។ឯកឧត្តមបន្ថែមថាទិវារត់ប្រណាំង ពាក់កណ្តាលអង្គរនេះ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដែលមិនមែនជាការប្រកួតកីឡា ស្វែងរកឧត្តមភាពលើផ្នែកបច្ចេកទេសនោះទេ ប៉ុន្តែការចូលរួមគឺជារឿងសំខាន់ ក្នុងការជំរុញឲ្យទិវារត់ប្រណាំងនេះ បង្កើនបានបន្ថែមបាននូវការគាំទ្រ។ ជាមួយគ្នានេះ ទិវានេះក៏ជួយដល់ប្រ
ភេទកីឡាអត្តពលកម្មនៃ ក្រុមជម្រើសជាតិកម្ពុជាដែរដែល ជ័យលាភីលើវិញ្ញាសា២១គីឡូម៉ែត្រ គឺអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានជ័យលាភី លើវិញ្ញាសានេះ។
សម្រាប់ព្រឹត្តិការណ៍នេះរត់៥គីឡូម៉ែត្រ បុរសបានជ័យលាភីលេខ១ បានទៅកីឡាករសនពិសី កម្ពុជារត់ក្នុងថិរវេលា១៧នាទី៩៩វិនាទី៦៣។រត់៥គីឡូម៉ែត្រនារីលេខ១ កីឡាការិនីកាន់ស្រីរ័ត្នកម្ពុជា រត់ក្នុងថិរវេលា២១នាទី៣៧វិនាទី។រត់១០គីឡូម៉ែត្របុរាលេខ១ បានទៅកីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីតរត់ក្នុងថិរវេលា ៣៥នាទី៤៣វិនាទី ។
រត់ពាក់កណ្ដាលម៉ារ៉ាតុង បុរសលេខ១ បានទៅកីឡាករកម្ពុជាវ៉ាន់ភារ៉ា រត់ក្នុងថិរវេលា១ម៉ោង១៦នាទី២១វិនាទី លេខ២ កីឡាករកម្ពុជាគង់ រុនរត់ក្នុងថិរវេលា ១ម៉ោង១៧នាទី៥៣វិនាទី និលេខ៣បាន ទៅកីឡាករេកម្ពុជាម៉ា វីរ៉ូដែលរត់ក្នុង ថិរវេលា១ម៉ោង២០នាទី៣៥វិនាទី ។
រត់ពាក់កណ្ដាលម៉រ៉ាតុង នារីលេដខ១បានទៅកីឡាការិនីLee Yim Ling មកពីទីក្រុងហុងកុង ដែលរត់ក្នុងថិរវេលា១ម៉ោង
៣៥នាទី១០វិនាទី ។ លេខ២កីឡាការិនីDrecksel Dana រត់ក្នុងថិរវេលា ១ម៉ោង៥១នាទី២៤វិនាទី និងលេខ៣ បានទៅកីឡាការិនីRebacca Bequette រត់ក្នុងថិរវេលា២ ម៉ោង០០នាទី០៣វិនាទី ។

អត្ថបទដែលជាប់ទាក់ទង