ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជារកបាន ៣ ពិន្ទុបន្ថែមទៀត

294

ភ្នំពេញ៖ព្រឹត្តិការណ៍AFF U-23 Championship 2022 នាយប់ថ្ងៃទី១៧កុម្ភៈគឺជាការប្រកួតសម្រាប់ពូល A ដែលការប្រកួតមានចំនួន២ប្រកួតដែលនេះជាការប្រកួតលើកទី២នៃក្រុមទាំង៤នៅក្នុងពូល ។
ក្រុមគោព្រៃវ័យជំទង់របស់កម្ពុជា( U-23) រកបាន៣ពិន្ទុបន្ថែមទៀតបន្ទាប់ពីយកឈ្នះក្រុមអាយុក្រោម២៣មកពីហ្វីលីពីន ១ទល់០
មកនោះ ។ក្រុមទាំង២នេះប្រកួតគ្នាយ៉ាងតឹងតែងទោះបីពេលខ្លះក្រុមរបស់កម្ពុជាលេង និង គ្រប់គ្រងបាល់បានល្អក៏ពិតមែនតែក្រុមរបស់ប្រ
ទេសហកវីលីពីនដែលទើបតែមាន ១ពិន្ទុនៅក្នុងដៃនោះបានខិតខំគ្រប់គ្រងស្ថានភាពព្រមទាំងវាយសម្រុកមកខាងក្រុមកម្ពុជាជាញឹកញាប់តែ
ខ្សែប្រយុទ្ធរបស់ហ្វីលីពីនមិនអាចទម្លុះរបាំងការពាររបស់កម្ពុជាបាន ។

៤៥នាទីនៃតង់ទី១លទ្ធផលបានត្រឹមតែស្មើគ្នា០ ទល់ ០ប៉ុណ្ណោះ ។មកដល់តង់ទី២ទោះបីខាងហ្វីលីពីនប្ដូរកីឡាករច្រើនដោយសារ
របួសនោះក្រុមកម្ពុជាក៏នៅតែគ្រប់គ្រងស្ថានការបានល្អដដែល ។តង់ទី២គឺជាតង់នៃជ័យជំនះដែលក្រុមកម្ពុជារកបានបាល់មួយគ្រាប់ដែល
នោះជាគ្រាប់បាល់នៃជ័យជំនះតែម្ដង ។
សូមបញ្ជាក់ថានៅក្នុងម៉ោងបន្ថែមបង្គរប់ចុងក្រោយចំនួន៣នាទីនោះកម្ពុជាមានឧិកាសរកបាន២គ្រាប់បន្ថែមទៀតតែធ្វើមិនបាន
សម្រេច ។

ទោះជាយ៉ាងណាក៏ជ័យជំនះនេះធ្វើឲ្យក្រុមកម្ពុជារកបាន៣ពិន្ទុបន្ថែមទៀតជាមួយនឹងការបន្តឈរនៅកំពូលតារាងដែលមាន៦ពិន្ទុ
ពេញតែម្ដងដោយសារ២ប្រកួតឈ្នះទាំង២ប្រកួត ។
សម្រាប់ក្រុមភ្ញៀវហ្វីលីពីនទើបតែមានមួយពិន្ទុក្នុងដៃប៉ុណ្ណោះដោយសា២ប្រកួតក្រុមនេះស្មើមួយប្រកួតនិងចាញ់មួយប្រកួតស្ថិតនៅចំណាត់ថ្នាក់លេខខ៣ ពីលើក្រុមប្រទេសប្រ៊ុយណេ ។

ប្រកួតសម្រាប់ពូល A នេះដែរក្រុមយុវជនអាយុក្រោម២៣ឆ្នាំរបស់ប្រទេសទីម័រខាងកើតបានយកឈ្នះក្រុមយុវជនអាយុក្រោម២៣
ឆ្នាំមកពីប្រទេសប្រ៊ុយណេ៣ ទល់ ១ ។
នេះជាការប្រកួតលើកទី២របស់ក្រុមទាំង២នេះដែរ ។កាលប្រកួតលើកទី១ប្រ៊ុយណេចាញ់ក្រុមម្ចាស់ផ្ទះកម្ពុជា០ ទល់៦ ក្នុងខណៈ
ដែលក្រុមទីម័រខាង់កើតប្រកួតស្មោះជាមួយក្រុមមកពីហ្វីលីពីន២ ទល់ ២នោះ ។២ប្រកួតរបស់ក្រុមប្រ៊ុយណេចាញ់ទាំង២ប្រកួតពិន្ទុ ០ នៅ
ឡើយដោយឈរនៅបាតតារាងសម្រាប់ពូល A ជាបណ្ដោះអាសន្ន ។សម្រាប់ក្រុមទីម័រខាងក់វិញ២ប្រកួតរកបាន៤ពិន្ទុដោយឈ្នះមួយប្រកួត
និងស្មើមួយប្រកួត ៕

អត្ថបទដែលជាប់ទាក់ទង