ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Toyota ផ្អាកដំណើរការរោងចក្រ ដើម្បីធ្វើការស៊ើបអង្កេត លើការវាយប្រហារ តាមរយៈអុីនធឺណិត

300

ភ្នំពេញ៖ ក្រុមហ៊ុន Toyota បានប្រកាសកាលពីថ្ងៃចន្ទថា នឹងផ្អាកដំណើរការរោងចក្រទាំង១៤ របស់ខ្លួននៅក្នុងប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់របស់ Toyota ត្រូវបានរងការវាយប្រហារ។

ការផ្អាកដំណើរការ ចាប់ពីថ្ងៃអង្គារនេះប៉ះពាល់ដល់ការ​ផលិត​ចំនួន ២៨ខ្សែ សម្រាប់​ក្រុមហ៊ុន Toyota ហើយក្រុមហ៊ុន Hino Motors និង Daihatsu ដែលជាក្រុមហ៊ុនសាខារបស់ Toyota ក៏ត្រូវបានបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការមួយចំនួននៅក្នុងប្រទេសជប៉ុនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងតែធ្វើការវាយតម្លៃនិងតាមដានទាក់ទងទៅនឹងបញ្ហានេះ ប៉ុន្តែពួកគេមិនច្បាស់ទេថា ពេលណារោងចក្រទាំងនោះនឹងអាចចាប់ផ្ដើមដំណើរការឡើងវិញ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota ក៏ធ្លាប់បានរងការវាយប្រហារតាមរយៈអុីនធឺណិតនាពេលកន្លងមក ហើយក្រុមហ៊ុនជាច្រើនទៀតរបស់ប្រទេសជប៉ុនមានដូចជាក្រុមហ៊ុន Sony ក៏ត្រូវបានរងការវាយប្រហារ ដែលជនខិលខូចបានលួច និងផ្សព្វផ្សាយទិន្នន័យផ្ទៃក្នុងរបស់ក្រុមហ៊ុន ហើយថែមទាំងបានបិទប្រព័ន្ធកុំព្យូទ័រទៀតផង៕

អត្ថបទដែលជាប់ទាក់ទង