ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចូលឆ្នាំខ្មែរកីឡាករ កីឡាការិនី អាចទៅលេងស្រុកបាន តែត្រូវធ្វើតេស្តកូវីដ ១៩ពេលត្រឡប់មកវិញ

58

ភ្នំពេញ៖លោកសសុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានថ្លែងថា កីឡាករកីឡាការិនីដែលប្រមូលផ្ដុំអាចត្រឡប់ ទៅលេងផ្ទះបាននាឧិកាសចូលឆ្នាំខ្មែរនាពេលខាងមុខតែពេលត្រឡប់មកវិញ តម្រូវឲ្យមានការធ្វើតេស្តកូវីដ ១៩ឲ្យបានត្រឹមត្រូវ និង គ្រប់ៗគ្នា ។

លោកថ្លែងបែបនេះនាល្ងាចថ្ងៃទី២មីនា​នៅក្នុងអង្គប្រជុំស្ដីពីការ ត្រៀមលក្ខណៈសម្បត្តិរៀបចំ ប្រតិភូកីឡាករ កីឡាការិនីទៅចូលរួម
ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលមានការចូលរួមពីតំណាង សហព័ន្ធជាតិនានា។ សូមបញ្ជាក់ថា គិតពីត្រឹមថ្ងៃទី១១ដល់២៣កុម្ភៈ
មានអ្នកឆ្លងកូវីដ ១៩ចំនួន៥០នាក់ ។ កត្តានេះហើយទើបក្រសួងអប់រំយុវជន និង កីឡាត្រូវតែម៉ឺងម៉ាត់លើរឿងនេះ ។បុណ្យចូលឆ្នាំខ្មែរកីឡាករ
កីឡាការិនីត្រូវបានអនុញ្ញាតិឲ្យ ទៅលេងផ្ទះមែនតែសាមីសហព័ន្ធត្រូវតែ ពិនិត្យលើកលារដើរហើររបស់ កីឡាជម្រើសជាតិដែលប្រមូលផ្ដុំឲ្យបានខ្ពស់បំផុត ។
សូមបញ្ជាក់ថាប្រភេទកីលាមួយចំនួនគ្រោងចេញដំណើរទៅកាន់ប្រទេសវៀតណាមនៅចន្លោះពីថ្ងៃទី៩ដល់ថ្ងៃទី១៣ ឧសភាដើម្បី
ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅទីនោះ ។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១២រហូត២៣ឧសភាឆ្នាំ២០២២ ។
សូមបញ្ជាក់ថាក្រោយពេល ចូលឆ្នាំខ្មែរកីឡាករ កីឡាការិនីប្រតិភូដែលត្រូវ ទៅចូលរួមស៊ីហ្គេមលើកទី៣១នៅវៀតណាមក៏ជិតដល់
ពេលចេញដំណើរ ទៅប្រកួតដែរ ។ហេតុនេះអនុគណៈកម្មការបច្ចេកទេស ហិរញ្ញវត្ថុ រួមជាមួយ គណៈកម្មការរដ្ឋបាល និង ទំនាក់ទំនងក្រៅប្រ
ទេសត្រូវមានតួនាទីភារកិច្ច ដើម្បីត្រួតពិនិត្យវាយតម្លៃទៅ លើប្រភេទកីឡាវិញ្ញាសា និងសមាសភាពគុណផលកីឡា និង វិន័យកីឡាករ កីឡាការិនី ។

ការងារនេះសំខាន់ណាស់ក្នុងការត្រួតពិនិត្យ ជាពិសេសតាមដាន និង វាយតម្លៃទៅលើកីឡាករ កីឡាការិនីហើយ មួយផ្នែកទៀត
ផ្អែកលើវិញ្ញាសា ដែលកម្ពុជាបញ្ជូនទៅ ចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាមលើកទី៣១នេះ ។
ចំពោះអនុគណៈកម្មការហិរញ្ញវត្ថុក្រៅពីថវិកា គឺត្រូវមានការផ្គត់ផ្គង់ ដោយយកចិត្តទុកដាក់ សម្ភារៈ ថវិកាមិនត្រូវបើកលឿនពេក
តែក៏មិនត្រូវយឺតពេកដែរ។អ្វីដែលត្រូវផ្ដផតជា សំខាន់មោះគឺសម្ភារៈ និងសម្លៀកបំពាក់ ដោយសារតែកីឡាករ កីឡាការិនីចាមុខមាត់របស់ប្រទេស ។

ហេតុនេះសាមីសហព័ន្ធត្រូវតែសហការ ជាមួយអនុគណៈកម្មការហិរញ្ញវត្ថុដើម្បីរៀបចំឲ្យបានត្រូវតាមខ្នាត ។

លោកស សុខាបានបញ្ជាក់ថា គួរតែមានពេទ្យក្នាក់ក្នុងមួយ សហព័ន្ធដែលទៅ ចូលរួមស៊ីហ្គេមនៅវៀតណាមនេះ ដើម្បីត្រៀមនូវ
សម្ភារៈមួយចំនួននៅពេល ដែលកីលាករ កីឡាការិនីមានបញ្ហាសុខភាព ។
ចំពោះអនុគណៈកម្មការរដ្ឋបាល និង ទំនាក់ទំនងក្រៅប្រទេសត្រូវរៀបចំ ផែនការផ្អែកទៅលើ ទិដ្ឋភាពរួម ព្រោះប្រទេសវៀតណាមកំ
ពុងតែមានការកើនឡើង នៃជម្ងឺកូវីដ ១៩នេះ ជាបញ្ហាដែលមិនត្រូវ មើលរំលងឡើយ។ករណីនេះត្រូវតែ ពិចារណា និង គ្របប់គ្រងឲ្យបានជាក់លាក់ជាទីបំផុត ។

ដោយឡែកលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមលើកទី៣២ ក៏មានប្រសាសន៍នៅ ក្នុងអង្គប្រជុំនោះ
ដែរថាក្នុងការប្រកួតកីឡាស៊ីហ្គេមនេះ រាល់កិច្ចប្រជុំជាមួយភាគីវៀតណាម ជាពិសេសគឺគណៈកម្មការៀបចំការប្រកួត នៅវៀតណាមតែងតែ
មានការលំបាកច្រើន ក្នុងតំណាក់កាលដែលកូវីដ ១៩កំពុងតែរីករាលដាលខ្លាំង។ភាគីវៀតណាមសុំឲ្យប្រទេសដែល ចូលរួមទាំងអស់មានការ
អត់ធ្មត់ និងពង្រឹងសាមគ្គីភាព នៃបណ្ដាប្រទេស ជាសមាជិកឲ្យបានស្អិតរមួត ព្រមទាំងអត់ធ្មត់ចំពោះ ការលះបង់របស់ម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថាប្រភេទកីឡា មួយចំនួននៅស៊ីហ្គេមលើកទី៣១នេះ មិនអនុញ្ញាតិឲ្យមាន អ្នកទស្សនាឡើយ ចំពោះកីឡាខ្លះអនុញ្ញាតិ
ឲ្យចូលទស្សនា តែ៣០ភាគរយប៉ុណ្ណោះ ។កាលស៊ីហ្គេម២០០៣ នៅវៀតណាមគឺវៀតណាម រៀបចំបានល្អហេតុនេះ សម្រាប់២០២២នេះវៀត
ណាមសុំឲ្យមាន ការយោគយល់ ៕

អត្ថបទដែលជាប់ទាក់ទង