ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការទ្រីយ៉ាត្លុង មានមហិច្ឆតារ រកមេដាយសំរិទ្ធ ក្នុងស៊ីហ្គេមនៅវៀតណាម

58

ភ្នំពេញ៖លោកងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបង្ហាញនូវមហិច្ឆតារស្វែងរកមេដាយសំរិទ្ធឲ្យ
បានបមួយគ្រឿងនៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ នៅប្រទេសវៀតណាម នាខែឧសភាខាងមុខនេះ ។
សព្វថ្ងៃនេះក្រុមកីឡា ជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា កំពុងហ្វឹកហាត់ដើម្បី បង្កើនគុណផលកម្រិតខ្ពស់ ។ ក្រុមជម្រើសជាតិកម្ពុជា
ដែលមានសមាជិក១៤រូបនោះ ក្នុងនោះកីឡាការិនី៥រូប កំពុងហ្វឹកហាត់ជាមួយ គ្រូ៤រូបដែលមួយរូបជា គ្រូជនជាតិណូវែលហ្សេឡង់ ។
កីឡាទ្រីយ៉ាត្លុងកម្ពុជា បានចុះបញ្ជីប្រកួតនៅក្នុងស៊ីហ្គេម នៅវៀតណាមហើយ ដោយកម្ពុជាចូលរួមប្រកួត លើ៤វិញ្ញាសាគឺទ្រីយ៉ាត្លុង
ចំនួន២វិញ្ញាសាគឺបុរស នារីដែលក្នុងស្ដង់ដារអន្តរជាតិដំបូង ត្រូវហែលទឹកចម្ងាយ១/៥០០ម៉ែត្រ បន្ទាប់មកប្រណាំងកង់ ចម្ងាយ៤០គីឡូក៉ែត្រ
បញ្ចប់ដោយការរត់ ចម្ងាយ១០គីឡូម៉ែត្រ ។
វិញ្ញាសាឌូអាត្លុង(Duathlon)បុរស នារីដែលផ្ដើមដោយ ការរត់ចម្ងាយ១០គីឡូម៉ែត្រ ជិះកង់ចម្ងាយ៤០គីឡូម៉ែត្រ និងបញ្ចប់ដោយការ រត់៥គីឡូម៉ែត្រទៀត ។

លោកអគ្គលេខាធិការបន្តទៀតថា អ្វីដែលសហព័ន្ធ និងកីឡាករ កីឡាការិនីប្រឹងប្រែងនោះ គឺដើម្បីគោលដៅរកឲ្យបានមេដាយ
មាសមួយគ្រឿងនាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។នៅឆ្នាំ២០២៣កម្ពុជា នឹងដាក់វិញ្ញាសាថ្មីមួយទៀត ក្នុងស៊ីហ្គេមដែលក្នុងការ
ប្រកួតកីឡាស៊ីហ្គេម ចំនួន៣០លើក ឬរយៈពេល៦០ឆ្នាំ កន្លងមកនេះពុំដែលមាន ។
វិញ្ញាសាថ្មីនោះ គឺអាគ័រត្លុង(Aquathlon)ដែលវិញ្ញាសានេះ មានហែលទឹកចម្ងាយ១.០០០ម៉ែត្រ និងរត់ចម្ងាយ៥គីឡូម៉ែត្រ ។ការដាក់
វិញ្ញាសាថ្មីនេះគឺក្នុង គោលដៅប្រជែង យកមេដាយមាសឲ្យ បានមួយគ្រឿងដាច់ខាត ។ពេលនេះកម្ពុជា កំពុងតែមានសក្ដានុពលលើវិញ្ញាសា អាគ័រត្លុងនេះ ។

បើតាមលោកប៉ុន សុខដែលជា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានោះថា ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនេះកម្ពុ
ជាបានចុះបញ្ជីចំនួន ៣០ប្រភេទកីឡាប្រភេទ កីឡាចំណាត់ថ្នាក់ទី១ គឺកីឡាកាតព្វកិច្ចដែលមាន ហែលទឹក និងអត្តពលកម្ម ។ប្រភេទកីឡាចំ
ណាត់ថ្នាក់ទី២ គឺប្រភេទកីឡាអូឡាំពិក និង កីឡាអាស៊ីដែល មានចំនួន២៣ប្រភេទកីឡា។ប្រភេទកីឡា ចំណាត់ថ្នាក់ទី៣គឺកីឡាក្នុងតំបន់ និង
កីឡាប្រពៃណី ដែលមានចំនួន៥ប្រភេទ គឺវ៉ូវីណាម ប្រដាល់គុនខ្មែរ ឃីកបុកស៊ីង(Kick- Boxing) ប៉េតង់ និង កាយវប្បកម្ម ។
សូមបញ្ជាក់ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះហ្វីលីពីន គឺជាប្រទេសដែលខ្លាំង ជាងគេលើប្រភេទកីឡាទ្រីយ៉ាត្លុង (Triathlon)នេះ ។
ប្រទេសនេះបានប្រជែង យកបានមេដាយមាស ចំនួន៣ជំនាន់មកហើយ ៕

អត្ថបទដែលជាប់ទាក់ទង