ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាលបរិច្ឆេទ នៃការប្រកួតកីឡាជាតិ លើកទី៣ ត្រូវបានកំណត់

44

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានកំណត់ ពីកាលបរិច្ឆេទ នៃការប្រកួតកីឡាជាតិលើកទី៣(3rd National Games)រួចហើយ
ដែលជាមួយគ្នានោះបណ្ដា រាជធានី ខេត្តក៏ចាប់ផ្ដើមត្រៀមកីឡាករ កីឡាការិនីសម្រាប់ចូលរួម ក្នុងការប្រកួតដ៏ធំនេះបានរួចរាល់អស់ហើយដែរ ។

ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា នៃក្រសួងអប់រំយុវជន និង កីឡាមានប្រសាសន៍ថា ការប្រកួតកីឡាជាតិនេះបានចាប់ផ្ដើម
តាំងពីឆ្នាំ២០១៦មកម្ល៉េះ ដែលនេះជាព្រឹត្តិការណ៍ ធ្វើរៀងរាល់២ឆ្នាំម្ដងគឺធ្វើរៀងរាល់ឆ្នាំគូ។ឆ្នាំ២០១៦ គឺជាការប្រកួតលើកទី១ ឆ្នាំ២០១៨គឺជាការប្រកួតលើកទី២ និងឆ្នាំ២០២០ដែលត្រូវប្រកួតលើកទី៣ នោះត្រូវបានអាក់ខានដោយសារ តែការរាតត្បាតនៃមេរោគកូវីដ ១៩ ។
ឆ្នាំ២០២២នេះគឺជាការប្រកួតលើកទី៣ ដែលកាលបរិច្ឆេទនៃការប្រកួត គឺនឹងចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨វិច្ឆិកា ហើយនៅក្នុង
ការប្រកួតលើកទី៣នេះ នឹងមានការចូលរួមដ៏ខ្បង់ខ្ពស់ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
និងសម្ដេចកិត្តិបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនដូចការប្រកួតចំនួន ២លើកកន្លងមកដែរ ។

ទោះបីប្រភេទកីឡាមិនទាន់បាន កំណត់សម្រាប់ការប្រកួតលើកទី៣នេះ ក៏ពិតមែនក៏ឯកឧត្តមអ៊ុក សិទ្ធិជាតិបញ្ជាក់ថា ប្រភេទកីឡា
ដែលមានសក្ដានុពល ពិសេសប្រភេទកីឡាដែលត្រៀម សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ នឹងត្រូវដាក់ឲ្យប្រកួត ។ បញ្ចប់ការប្រកួតកីឡាស៊ីហ្គេម
លើកទី៣១នៅទីក្រុងហាណូយ ប្រទេសវៀតណាមនេះ ទើបក្រសួងអប់រំយុវជន និង កីឡារួមជាមួយ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ
២០២៣(CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិភាក្សាគ្នាអំពីប្រភេទកីឡា ដែលនឹងត្រូវដាក់ឲ្យប្រកួត ។
ប្រភេទកីឡាដែលនឹង ត្រូវដាក់ឲ្យប្រកួតនោះ ត្រូវតែជាសមាជិកនៃសហព័ន្ធអន្តរជាតិ បើមិនមែនជាសមាជិករបស់ សហព័ន្ធអន្តរជាតិ
ទេនោះគឺមិនអាច ចូលរួមប្រកួតបានឡើយ ។ សូមបញ្ជាក់ថា កាលប្រកួត កីឡាជាតិលើកទី១កីឡាចំនួន១៤ ប្រភេទត្រូវបានដាក់ឲ្យប្រកួតចំ
ពោះការប្រកួតលើកទី២កីឡាចំនួន ២៧ប្រភេទត្រូវបានដាក់ឲ្យប្រកួត ។
ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៣
នេះគឺជាការត្រៀមខ្លួន សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។ហេតុនេះការប្រកួត ត្រូវតែសហការគ្នា រវាងក្រសួងអប់រំយុវជន និង កីឡា ជាមួយគណៈ
កម្មាធិការជាតិរៀបចំ ស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)ជាមួយបណ្ដា សហព័ន្ធកីឡាជាតិដែលត្រូវចូលរួម ៕

អត្ថបទដែលជាប់ទាក់ទង