ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់សកលចំនួន៣រូប នឹងចេញទៅហាត់ នៅប្រទេសថៃចុងខែនេះ

304

ភ្នំពេញ៖នៅចុងខែមីនានេះអ្នកប្រដាល់សកលជម្រើសជាតិកម្ពុជា ចំនួន៣រូបនិងគ្រូបង្វឹកមួយនឹងចេញទៅហ្វឹកហាត់រយៈពេលខ្លីនៅប្រទេសថៃ ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការបោះជុំរុំហ្វឹកហាត់នៅថៃនេះ រួមមានកីឡាករ កីឡាករ សៅ រង្ស៊ី ប្រភេទទម្ងន់ ៥៧គីឡូក្រាម, កីឡាករ ទូច ដេវីត ប្រភេទទម្ងន់ ៦០គីឡូក្រាម និងកីឡាករ វី សុភ័ស ប្រភេទទម្ងន់ ៦៩គីឡូក្រាមចំពោះ គ្រូបង្វឹកមួយរូប ដែលត្រូវដឹកនាំគឺលោក ជ័យ ណារ៉ា។
លោកបន្ដថា ការបោះជុំរុំហ្វឹកហាត់នេះ ម្ចាស់ផ្ទះថៃគឺជាអ្នកឧបត្ថម្ភថ្លៃសំបុត្រយន្ដហោះ ការហូបចុក និងស្នាក់នៅ គ្រាដែលអនុប្រធានសហព័ន្ធលោក ខេស៊ី បាណេត ឧបត្ថម្ភលើ ការទិញធានារ៉ាប់រងដល់កីឡាករ និងការពិនិត្យសុខភាពសម្រាប់ ចូលរួមការប្រកួតជាដើម។

ក្រៅពីការហ្វឹកហាត់កីឡាករប្រដាល់សកល ជម្រើសជាតិកម្ពុជាក៏នឹង ទទួលបានឱកាសចូលរួមប្រកួត Thailand Open International Boxing Tournament 2022 នៅខេត្ត Phuket ចាប់ពីថ្ងៃទី០១-១០ ខែមេសា ដើម្បីពង្រឹងសមត្ថភាព មុនត្រឡប់មកកម្ពុជា និងត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមទៀតផង។
លោក ប៊ុយ សុភ័ណ្ឌ បានចាត់ការបោះជុំរុំហ្វឹកហាត់ និងការប្រកួតនេះ​គឺជាឱកាសដ៏សំខាន់ សម្រាប់ក្រុមជម្រើសជាតិ ប្រដាល់សកលក្នុងការពង្រឹង និងវាស់ស្ទង់កម្រិតសមត្ថភាព បច្ចេកទេសរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈ ចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ដែលត្រូវប្រកួត ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ដឹងថា សម្រាប់ការត្រៀមចូលរួម ប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គ្រោងបញ្ជូនក្រុមជម្រើសជាតិ របស់ខ្លួន៨រូប ទៅចូលរួមគឺមានកីឡាករ ៦រូប និងកីឡាការិនី ២រូប៕

អត្ថបទដែលជាប់ទាក់ទង