ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតបាល់ទាត់ យុវជនអាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំ ចាប់ផ្ដើមថ្ងៃទី២០មីនា

251

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកយុវជនអាយុ​ក្រោម១៨ឆ្នាំ និងក្រោម១៥ឆ្នាំ នឹងចាប់ផ្ដើមពីថ្ងៃទី២០មីនា ទៅហើយ ។
ផ្អែកតាមកម្មវិធីប្រកួត ពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ នឹងចាប់ផ្ដើមមុន ពោលគឺពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ខណៈពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំ នឹងចាប់ផ្ដើមពីទី២៧ ខែមីនា ឆ្នាំ២០២២ បញ្ចប់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ដូចគ្នា។

ពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ មានក្រុមចំនួន៣៩ ចូលរួមបែងចែកចេញជា ៨ពូល ដោយពូលទាំង ៨ មានក្រុមចូលរួមដូចជា៖ពូល A:មានក្រុម វិសាខា, អាយអេសអាយ ដង្កោសែនជ័យ, ភ្នំពេញក្រោន, សាលាតម្រង់ទិសអភិវឌ្ឍន៍ខាងជើង, អាស៊ីអឺរ៉ុបយូណាយធីត
ពូល B: មានក្រុមបឹងកេត, ធីហ្វីអាមី, សាលាតម្រង់ទិសរាជធានីភ្នំពេញ, អគ្គិសនីកម្ពុជា, ព្រះខ័នរាជស្វាយរៀង។ពូលC:មានក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ,សាលាតម្រង់ទិសខេត្តប៉ៃលិន, សាលាតម្រង់ទិសខេត្តបាត់ដំបង, សាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង, សាលាតម្រង់ទិសខេត្តពោធិ៍សាត់។
ពូលD:មានក្រុមសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ,សាលាតម្រង់ទិសខេត្តសៀមរាប, អង្គរថាយហ្គឺរ,ក្លិបបាល់ទាត់សៀមរាប,សូលទីឡួអង្គរ។ពូលE:មានក្រុមសាលាតម្រង់ទិសខេត្តតាកែវ,គីរីវង់សុខសែនជ័យ, ក្លិបបាល់ទាត់ណាហ្គាវើលដ៍កំពង់ស្ពឺ, សាលាកីឡាបាល់ទាត់ជាតិ, សាលាតម្រង់ទិសខេត្តកណ្ដាល។

ពូល F: មានក្រុមសាលាតម្រង់ទិស ខេត្តកោះកុង, សាលាតម្រង់ទិសខេត្តព្រះសីហនុ, សាលាតម្រង់ទិសខេត្តកំពត,សាលាតម្រង់ទិសខេត្តកែប,។ពូលG:មានក្រុមសាលាតម្រង់ទិសខេត្តស្វាយរៀង,សាលាតម្រង់ទិសខេត្តត្បូងឃ្មុំ,សាលាតម្រង់ទិសខេត្តកំពង់ធំ,សាលាតម្រង់ទិសខេត្តកំពង់ចាម, ក្លិបបាល់ទាត់ខេត្តព្រៃវែង។

ពូល H: មានក្រុមសាលាតម្រង់ទិសខេត្តរតនៈគីរី, សាលាតម្រង់ទិសខេត្តក្រចេះ, សាលាតម្រង់ទិសខេត្តមណ្ឌលគីរី, សាលាតម្រង់ទិសខេត្តព្រះវិហារ, សាលាតម្រង់ទិសខេត្ត
ស្ទឹងត្រែង
សម្រាប់ពានរង្វាន់ យុវជនអាយុក្រោម១៥ឆ្នាំវិញ មានក្រុមចំនួន៣៧ ចូលរួមបែងចែកចេញជា ៨ពូលដូចគ្នា ដោយពូលទាំង ៨មានក្រុមចូលរួមដូចជា៖ពូល A: អាយអេសអាយ ដង្កោសែនជ័យ, ភ្នំពេញក្រោន, សាលាតម្រង់ទិសរាជធានីភ្នំពេញ, អគ្គិសនីកម្ពុជា, ព្រះខ័នរាជស្វាយរៀង។
ពូល B: បឹងកេត, វិសាខា, អាស៊ីអឺរ៉ុបយូណាយធីត, សាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង, ធីហ្វីអាមី។ពូល C: សាលាតម្រង់ទិសខេត្តឧត្តរមានជ័យ, សាលាតម្រង់ទិសខេត្តប៉ៃលិន, សាលាតម្រង់ទិសខេត្តបាត់ដំបង,សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ,សាលាតម្រង់ទិសខេត្តពោធិ៍សាត់។

ពូល D: សាលាតម្រង់ទិសខេត្តព្រះវិហារ, សាលាតម្រង់ទិសខេត្តសៀមរាប, អង្គរថាយហ្គឺរ, ក្លិបបាល់ទាត់សៀមរាប,សូលទីឡួអង្គរ។ពូលE:សាលាតម្រង់ទិសខេត្តតាកែវ,គីរីវង់សុខសែនជ័យ, ក្លិបបាល់ទាត់ណាហ្គាវើលដ៍កំពង់ស្ពឺ, សាលាតម្រង់ទិសខេត្តកណ្ដាល។
ពូលF:សាលាតម្រង់ទិសខេត្តកោះកុង,សាលាតម្រង់ទិសខេត្តព្រះសីហនុ,សាលាតម្រង់ទិសខេត្តកំពត, សាលាតម្រង់ទិសខេត្តកែប,។ពូល G: សាលាតម្រង់ទិសខេត្តស្វាយរៀង,

សាលាតម្រង់ទិសខេត្តត្បូងឃ្មុំ,សាលាតម្រង់ទិសខេត្តកំពង់ធំ,សាលាតម្រង់ទិសខេត្តកំពង់
ចាម,ក្លិបបាល់ទាត់ខេត្តព្រៃវែង។ពូលH:សាលាតម្រង់ទិសខេត្តរតនៈគីរី,សាលាតម្រង់ទិសខេត្តក្រចេះ, សាលាតម្រង់ទិសខេត្តមណ្ឌលគីរី, សាលាតម្រង់ទិសខេត្តស្ទឹងត្រែង។

គ្រប់ការប្រកួតក្នុងពូលធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ហើយក្រុមលេខ១ និងលេខ២ ប្រចាំពូលនីមួយៗនឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដែលត្រូវធ្វើការប្រកួតចំនួន ២ជើង (ក្នុងដី និងក្រៅដី) និងចាប់ពីវគ្គ ៨ក្រុមចុងក្រោយ ប្រកួតតែមួយជើង រហូតដល់វគ្គផ្ដាច់ព្រ័ត្រ៕

អត្ថបទដែលជាប់ទាក់ទង