ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខកីឡាប៉េងប៉ុង សន្យាផ្ដល់រង្វាន់ធំ ដល់អ្នកឈ្នះនៅស៊ីហ្គេម

290

ភ្នំពេញ៖ឯកឧត្តមនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ ដែលជាប្រមុខ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានសន្យាផ្ដល់រង្វាន់ធំ
ដល់កីឡាករ កីឡាការិនីដែលឈ្នះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភាខាងមុខនេះ។

ឯកឧត្តមសន្យាថាសម្រាប់វិញ្ញាសាប្រកួតឯកត្តជន បើឈ្នះបានមួយប្រកួត នឹងមានរង្វាន់លើកទឹកចិត្ត ចំនួន២០០ដុល្លារបើឈ្នះបាន
ពីរប្រកួតរង្វាន់នឹងកើនឡើង ដល់៤០០ដុល្លារគឺប្រាក់រង្វាន់ នឹងត្រូវគុណឡើ់ងទៅតាម ជ័យជំនះរហូត ។ សម្រាប់វិញ្ញាសាប្រកួតជាក្រុមបើឈ្នះ
បានមួយ ប្រកួតនឹង បានទទួលរង្វាន់១.០០០ដុល្លារ តែបើឈ្នះបានពីរប្រកួត រង្វាន់នឹងកើនដល់៣.០០០ដុល្លារ ។ ក្នុងករណីបន្តឈ្នះទៀតនោះ
រង្វាន់នឹងគូទ្វារដងតែបើប្រជែង បានមេដាយមាសវិញនោះ នឹងបានទទួលរង្វាន់ចំនួន ១០.០០០ដុល្លារតយែម្ដង ។

ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុរូបនេះ ក៏ដូចជាសមាជិកប្រតិបត្តិ កំពុងតែផ្ដល់នូវការលើក ទឹកចិត្តដល់កីឡាករ កីឡាការិនី
ដើម្បីកសាងនូវកំណត់ត្រាថ្មីមួយ ក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម មុននឹងឆ្ពោះមកដល់ ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ។
ពេលនេះសហព័ន្ធ បានស្នើ និង ឯកភាពគ្នាបង្កើតនូវមូលនិធិស្ម័គ្រចិត្តមួយ ដោយមួយខែៗទទួលបាន ប្រាក់ឧបត្ថម្ភចំនួន៣.០០០
សម្រាប់ប្រើប្រាស់ក្នុងដំណើរការ អភិវឌ្ឍន៍របស់ខ្លួនឆ្ពោះ ទៅរកកំណត់ត្រា ជាប្រវត្តិសាស្រ្តថ្មីមួយ ក្នុងថានៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ
២០២៣ ។

លោកស៊ុន សុទ្ធារិទ្ធដែលជាអគ្គលេខាធិការ របស់សហព័ន្ធសហព័ន្ធ នឹងអញ្ជើញគ្រូបង្វឹកពី សាធរណរដ្ឋកូរេមួយរូបមកជួយបង្វឹក ដល់កីឡាករ កីឡាការិនី វាយកូនឃ្លីលើតុកម្ពុជា។គ្រូបង្វឹកជនជាតិកូរេរូបនោះ មានគុណវុឌ្ឍន៍កម្រិតខ្ពស់ ដែលអាចជួយដល់ក្រុម
ជម្រើសជាតិកម្ពុជា ឪ្យកាន់តែរឹងមាំ និងសម្រួច បច្ចេកទេសបានលឿន ។

លោកអគ្គលេខាធិការបន្ថែមថាក្នុងសហព័ន្ធបាន ឯកភាពគ្នាលើរឿងនេះ ហើយអ្វីៗគឺនៅរង់ចាំ​ តែការសម្រេចជាគោលការណ៍ពី
សម្ដេចពិជ័យសេនាទៀ បាញ់ដែលជា ប្រធានគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) តែប៉ុណ្ណោះ ។ ក្រោយពីសម្ដេចពីជ័យ
សេនាទៀ បាញ់ឯកភាពហើយនោះ សហព័ន្ធនឹងធ្វើការងារនេះ ឲ្យបានលឿនបំផុត ជាមួយជាមួយ សហព័ន្ធកីឡាវាយកូនឃ្លីលើតុ របស់ប្រទេស
កូរេខាងត្បូង ដើម្បីសម្របសម្រួល ក្នុងការអញ្ជើញគ្រូរបស់គេមក ៕

អត្ថបទដែលជាប់ទាក់ទង