ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលថ្ងៃទី១ នៃព្រឹត្តិការណ៍ The 9th South East Asian Karate Championship 2022៖ កម្ពុជាបានមេដាយសំរិទ្ធមួយគ្រឿង

263

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតកីឡាករ៉ាតេជ្រើស រើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ (The 9th South East Asian Karate Championship) ឆ្នាំ២០២២ នៅកម្ពុជា បានបញ្ចប់ការប្រកួតថ្ងៃទី១ ហើយ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែមីនានេះ ដោយរកឃើញកីឡាករ-កីឡាការិនី ជ័យលាភីចំនួន ៥វិញ្ញាសា នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ចំពោះលទ្ធផលការប្រកួតថ្ងៃដំបូងនេះ រួមមាន៖ វិញ្ញាសាសម្ដែងឯកត្តជនបុរស៖ ចំណាត់ថ្នាក់លេខ១ កីឡាករឥណ្ឌូនេស៊ី Zaresta Yuda Ahmad Zigiចំណាត់ថ្នាក់លេខ២ កីឡាករថៃ Khananpao Phanudetចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករវៀតណាម Pham Minh Duc និងកីឡាករម៉ាឡេស៊ី Asmadie Muhammad Aiqal ។
វិញ្ញាសាសម្ដែងឯកត្តជននារី៖ ចំណាត់ថ្នាក់លេខ១ កីឡាការិនីឥណ្ឌូនេស៊ីRutri Aprilia Krisdaចំណាត់ថ្នាក់លេខ២កីឡាការិនី
ហ្វីលីពីន Torres Rebecca Cyrilចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាការិនីវៀតណាម Nguyen Thi Phuong និងកីឡាករម៉ាឡេស៊ី Lovelly Anne Robberth ។

វិញ្ញាសាសម្ដែងជាក្រុមនារី៖ ចំណាត់ថ្នាក់លេខ១បានទៅ ក្រុមកីឡាការ៉ាតេវៀតណាម និងចំណាត់ថ្នាក់លេខ២ បានទៅក្រុមកីឡាការ៉ាតេឥណ្ឌូនេស៊ី ។
វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម ៥៥គីឡូក្រាម៖ចំណាត់ថ្នាក់លេខ១ កីឡាករម៉ាឡេស៊ី Selvam Prem Kumarចំណាត់ថ្នាក់លេខ២ កីឡាករវៀតណាម Tran Van Vu ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករកម្ពុជា Tep Styves Yuthana និងកីឡាករឥណ្ឌូនេស៊ី Ari Saputra ។
វិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម ៥០គីឡូក្រាម៖ចំណាត់ថ្នាក់លេខ១ កីឡាករការិនីម៉ាឡេស៊ី Chandran Shahmalarani ចំណាត់ថ្នាក់លេខ២ កីឡាការិនីវៀតណាម Dinh Thi Huong ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាការិនីថៃ Chippensuk Chanyanut និងកីឡាការិនីឥណ្ឌូនេស៊ី Ririhena Sharon Verlina ។

ព្រឹត្តិការណ៍ The 9th South East Asian Karate Championship 2022 ដែលជាការប្រកួតលើកដំបូងនៅកម្ពុជា នឹងដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយមានប្រតិភូ និងអត្តពលិកជាង ២០០នាក់មកពី ៩ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រ៊ុយណេ ៕

អត្ថបទដែលជាប់ទាក់ទង