ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតការាតេជើងឯក អាស៊ីអាគ្នេយ៍បញ្ចប់ដោយ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៤

250

ភ្នំពេញ៖ការប្រកួតការាតេជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានបញចប់ហើយនៅថ្ងៃទី២៧មីនា ។
សូមបញ្ជាក់ថាការប្រកួតនេះ មានរយៈពេល៣ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី២៥មីនាមកនិង
មានប្រទេសចំនួន៩ មកពីតំបន់អាស៊ីអាគ្នេយ៍ចូលរួម ។
ព្រឹត្តិការណ៍នេះប្រទេសវៀតណាម ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបាន មេដាយមាសចំនួន៥គ្រឿង ប្រាក់ចំនួន៥គ្រឿង និងសំរិទ្ធចំនួន៣គ្រឿង ។ប្រទេសឥណ្ឌូនេស៊ី
ឈរនៅចំណាត់ថ្នាក់លេខ២ ដោយប្រជែងបាន មេដាយមាសចំនួន៥គ្រឿង មេដាយប្រាក់ចំនួន៣គ្រឿង និងមេដាយសំរិទ្ធចំនួន៦គ្រឿង ។
ប្រទេសម៉ាឡេស៊ីបានចំណាត់ថ្នាក់លេខ៣ ដោយបានមេដាយមាស ចំនួន៥គ្រឿងមេដាយប្រាក់ចំនួន៣គ្រឿង និងសំរិទ្ធ៤គ្រឿង ។កម្ពុជាបានចំណាត់ថ្នាក់លេខ៤ ដោយបានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធចំនួន៥គ្រឿង ។ថៃបានចំនាត់ថ្នាក់លេខ៥ដោយ
បានមេដាយប្រាក់ចំនួន៣គ្រឿង និងសំរិទ្ធ៦គ្រឿង ។ហ្វីលីពីនបានមេដាយប្រាក់១គ្រឿង សំ
រិទ្ធ២គ្រឿងនិងប្រទេសឡាវ បានមេដាយសំរិទ្ធ២គ្រឿង ។
លោកសាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធការាតេកម្ពុជា និងជាអនុប្រធានទី៣សហ
ព័ន្ធការាតេអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថាការរៀបចំ របស់កម្ពុជាពិតជាធ្វើបានល្អ ។លោកអគ្គលេ
ខាធិការសហព័ន្ធការាតតេពិភពលោក បានចុះមកមើលព្រមទាំង វាយតម្លៃខ្ពស់ចំពោះ ការរៀបចំរបស់កម្ពុជាពិសេស ការកាត់ក្ដីរបស់ អាជ្ញាកណ្ដាល ចៅក្រមធ្វើបានល្អ និងមានយុត្តិធម៌មិនលម្អៀង ។

សូមបញ្ជាក់ថាគោលនយោបាយ របស់សហព័ន្ធការាតេអាស៊ីអាគ្នេយ៍ គឺបណ្ដុះបណ្ដាលការាតេ ក្នុងតំបន់ឲ្យបានល្អនិងចែករំលែក នូវបទពិសោធន៍ដល់គ្នា ទៅវិញទៅមកក្រោមការជួយ ជ្រោមជ្រែងរបស់ សហព័ន្ធការាតេអាស៊ី និង ពិភពលោក ។

ពាក់ព័ន្ធនឹងបច្ចេកទេសក្នុងការដណ្តើមមេដាយ ជូនជាតិក្នុងឋានៈជាម្ចាស់ផ្ទះ ជាលើកទី១នេះត្រូវបាន ឯកឧត្តមសាមឺឌីស៊ីវឌ្ឍនា បង្ហាញក្តីរីករាយជាខ្លាំង ដែលអត្តពលិកកម្ពុជាដណ្តើម បានមេដាយមាស ប្រាក់ និងសំរឹទ្ធ៥ គ្រឿង។
លោកបន្ដថាការប្រកួតនេះ លោក មិននឹកស្មានថាកីឡាករកីឡាការិនីកម្ពុជា បានឈ្នះមេដាយផងទេកម្ពុជា បានដាក់ក្តីសង្ឃឹមថាបានត្រឹម មេដាយសំរឹទ្ធប៉ុណ្ណោះប៉ុន្តែកម្ពុជាដណ្តើមបាន រហូតដល់មេដាយមាស ១គ្រឿង ប្រាក់១ និងសំរឹទ្ធជាច្រើនគ្រឿង។

ដោយឡែកលោកArivalaganPonniyahដែលជានាយក បច្ចេកទេស ក្រុមជម្រើសជាតិ ម៉ាឡេស៊ីក៏បានកោតសរសើរ ដល់កម្ពុជាថា រៀបចំធ្វើម្ចាស់ផ្ទះបានល្អ ។

លោកបន្តថាក្រុមជម្រើសជាតិម៉ាឡេស៊ីដណ្តើម​បានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៩ប្រទេសរូបនេះ អះអាងយ៉ាងដូច្នេះថា លោកពិតជាកោតសរសើរខ្លាំងណាស់ ចំពោះសហព័ន្ធកីឡាការ៉ាតេកម្ពុជា ពីព្រោះថាវាជាការរៀបចំមួយដ៏ល្អ ទាំងសណ្ឋាគារទាំងការបដិសណ្ឋារកិច្ច រួមទាំងអាហារទៀតផង។
លោក Arivalagan Ponniyah បន្ដថា នេះគឺជាការមកកម្ពុជា លើកទី១របស់លោក ហើយលោកពិតជាសប្បាយ រីករាយខ្លាំងណាស់។លោកសង្ឃឹមថាលោក នឹងវិលមកកម្ពុជាម្តងទៀត នាពេលខាងមុខឆាប់ៗនេះ។
កម្ពុជាកំពុងត្រៀមរៀបចំ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ហើយលោកគិតថាកម្ពុជា
នឹងរៀបចំព្រឹត្តិការណ៍ កីឡានេះ បានល្អប្រសើរជាក់ជាមិនខាន ទោះបីជាកម្ពុជាទើបតែរៀបចំ ការប្រកួតស៊ីហ្គេម ជាលើកដំបូង ក្តី។ ខ្ញុំមើលឃើញថា ការរៀបចំជាច្រើនរបស់កម្ពុជា កំពុងត្រូវបានធ្វើឡើងហើយខ្ញុំពិត ជារីករាយខ្លាំងណាស់ដែលនឹងមាន ឱកាសវិលត្រឡប់កម្ពុជាម្តងទៀត សម្រាប់ស៊ីហ្គេម នាឆ្នាំក្រោយ។

អត្ថបទដែលជាប់ទាក់ទង