ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាកណ្ដាល និងចៅក្រមកម្ពុជា ទាំង១៥រូប ដែលចូលរួមកាត់ក្ដីស៊ីហ្គេម នៅវៀតណាម

75

 

ភ្នំពេញ៖សឹម្រាប់ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាខែឧសភាខាងមុខនេះកម្ពុជានឹងបញ្ជូនអាជ្ញាកណ្ដាលចៅក្រមចំនួន១៥រូបលើ១១ប្រភេទកីឡាទៅចូលរួមកាត់ក្ដីនិងដឹកនាំការប្រកួត ។

កីឡាទាំង១១ប្រភេទដែលអាជ្ញាកណ្ដាលកម្ពុជានឹងចូលរួមកាត់ក្ដីនិងដឹកនាំការប្រកួតនោះរួមមាន ហែលទឹក, កាយសម្ព័ន្ធ, តេក្វាន់ដូ, គុនដាវ, យូដូ, ចំបាប់, ការ៉ាតេ, បាល់ទះ, បាល់បោះ, វ៉ូវីណាម និងកាយវប្បកម្ម។

សមាសភាពអាជ្ញាកណ្ដាល និងចៅក្រមអន្តរជាតិរបស់កម្ពុជាទាំង ១៥រូបរួមមាន៖
ហែលទឹកមាន លោក នាង រិទ្ធិយ៉ា ជាអាជ្ញាកណ្ដាលប្រភេទកីឡាកាយសម្ព័ន្ធមានសោ សុផេង ជាចៅក្រមប្រភេកីឡាតេក្វាន់ដូWTមានលោក ឃឹម សត្ថា ជាអាជ្ញាកណ្ដាល
ប្រភេទកីឡាគុនដាវមានលោក សាន់ សុខសីហាជា អាជ្ញាកណ្ដាលប្រភេទយូដូមានអ្នកស្រី ចាន់ ជៀនជា អាជ្ញាកណ្ដាលប្រភេទកីឡាចំបាប់មាន – លោក នុត សេរីរដ្ឋា និងលោក យឹង សុផាន់ណារ៉ា អាជ្ញាកណ្ដាលប្រភេទកីឡាការ៉ាតេមាន – លោក ប៉ែន រតនា, លោកស្រី ជា ថារី និងលោក ថាំង វិបុលជា អាជ្ញាកណ្ដាលប្រភេទកីឡាបាល់ទះមាន – លោក ទែន ឡន អាជ្ញាកណ្ដាលប្រភេទកីឡាបាល់បោះមាន – កញ្ញា ឃួន ពិសី អាជ្ញាកណ្ដាលប្រភេទកីលា
វូវីណាមមាន – លោកស្រី ម៉ៅ ម៉ូនីតា និងលោក មេន វាសនា អាជ្ញាកណ្ដាលនិងប្រភេទកីឡា
កាយវប្បកម្មមាន – លោក តឹក ប៊ុនវី ចៅក្រម។

សូមបញ្ជាក់ថាប្រតិភូទាំង៥៥០នាក់ដែលទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី
៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម រួមមានថ្នាក់ដឹកនាំ និងមន្ត្រីកីឡា ចំនួន ៣៥នាក់, អត្តពលិក ចំនួន ៣៦៣នាក់ (កីឡាករ ២៣៧នាក់ និងកីឡាការិនី ១២៦នាក់)។

ដោយឡែកគ្រូបង្វឹក និងគ្រូជំនួយសរុបចំនួន ៩៣នាក់, គ្រូពេទ្យ ចំនួន ១៨នាក់, អាជ្ញាកណ្ដាល ចំនួន ១៥នាក់, មន្ត្រីដឹកនាំក្រុម ជាប្រធាន និងអគ្គលេខាធិការ ចំនួន ២៣នាក់ និងអ្នកសង្គេតការណ៍ (CADA) ចំនួន ៤នាក់៕

អត្ថបទដែលជាប់ទាក់ទង