ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលជើងទាជាវិញ្ញាសាថ្មី ដែលកម្ពុជា ចូលរួមប្រកួត ក្នុងស៊ីហ្គេមលើកនេះ

91

ភ្នំពេញ៖ហែលជើងទា(Fin Swimming)គឺជាវិញ្ញាសាថ្មីមួយទៀតដែលកម្ពុជានឹងបញ្ជូន
កីឡាករកីឡាការិនីទៅចូលរួមប្រកួតក្នុងស៊ីហ្គេមលើកទី៣១នៅវៀតណាមនាខែក្រោយនេះ ។
កីឡាករ កីឡាការិនីទាំង៦រូបដែលនឹងចូលរួមប្រកួតវិញ្ញាសាថ្មីនេះពេលនេះកំពុងតែ
ខិតខំហ្វឹកហាត់យ៉ាងខ្លាំង ។

គ្រូជម្រើសជាតិលោកហែមថុន ពន្លឺបាននិយាយឲ្យដឹងថាពេលវេលាកាន់តែកៀកមែន
ទែនហើយហើយរៀងរាល់ថ្ងៃនេះពួកគេហ្វឹកហាត់ចំនួន២ពេលដែលមួយពេលៗមានរយៈ
ពេល៣ម៉ោង ។

លោកបន្តថាលក្ខណៈបច្ចេកទេសនៃវិញ្ញាសាហែលជើងទានេះចែកចេញជាពីរគឺវិញ្ញា
សាBi Fin ដែលត្រូវហែលតាមរបៀបសេរីដោយបំពាក់បំពង់សម្រាប់ដកដង្ហើមតែមិនអនុញ្ញាត
ឲ្យងើបមុខឡើងនោះទេ ។
មួយទៀតគឺវិញ្ញាសាSurface ដែលកីឡាករ កីឡាការិនីត្រូវពាក់ជើងទាធំដូចកន្ទុយត្រីឯ
ហែលគឺមិនអនុញ្ញាតឲ្យយកជើងគោះទឹកឡើយតែកីឡាករ កីឡាការិនីមានបំពាក់បំពង់ដក
ដង្ហើមដូចគ្នា ។

លោកពន្លឺបន្តថាFin Swimmingវាជាវិញ្ញាសាចាស់ទេតែសម្រាប់កម្ពុជាគឺថ្មីព្រោះកម្ពុជា
ទើបតែបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីសម្រាប់ប្រកួតក្នុងស៊ីហ្គេមលើកនេះ ។វាជាវិញ្ញា
សាមួយដែលលំបាកហាត់ហើយកីឡាករ កីឡាការិនីមានរបួសរលាត់ដាច់សាច់ដោយសារតែ
ពាក់ជើងទានេះយកជើងគោះទឹករាល់ថ្ងៃ ។

ជាមួយនឹងការលំបាកហាត់នេះកម្ពុជាក៏នៅខ្វះខាតសម្ភារៈប្រើប្រាស់ដោយសារតែការបញ្ជាទិញជើងទាមិនទាន់មកដល់ ។ថ្មីៗនេះសហព័ន្ធកីឡាហែលទឹកសឹង្ហបូរីបានឧបត្ថម្ភជើង
ទាសម្រាប់វិញ្ញាសា Bi Fin ចំនួន៥គូដែរ ។ចំពោះជើងទាសម្រាប់វិញ្ញាសាSurface បានបញ្ជា
ទិញហើយតែមិនទាន់មកដល់ ។

គ្រូបង្វឹករូបនេះបន្តថាសម្រាប់ស៊ីហ្គេមនៅវៀតណាមនេះកីឡាករ កីឡាការិនីFin Swimmingកម្ពុជាហ្វឹកហាត់បានត្រឹមតែរយៈពេល៤០ថ្ងៃប៉ុណ្ណោះ ។ស៊ីហ្គេមលើកនេះវាគ្រាន់តែ
ជាការវាស់ស្ទង់សមត្ថភាពប៉ុណ្ណោះតែលោកជឿថាគេនឹងធ្វើបានល្អ ។ឆ្នាំ២០២៣លោកជឿថា
ពួកគេនឹងកាន់តែមានការកើនឡើងលើបច្ចេកទេស និង គុណផលជាមិនខាន ។

«អ្វីដែលយើងខិតខំជំរុញលើវិញ្ញាសាថ្មីបំផុតនេះ គឺដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីអភិវឌ្ឍឆ្ពោះទៅថ្ងៃអនាគត។ ប្រើសិនកម្ពុជាមានលទ្ធផលល្អ ក្នុងស៊ីហ្គេម ២០២២ យើងនឹងទាញយកវិញ្ញាសានេះមករៀបចំស្វែងរកមេដាយ នាស៊ីហ្គេម ២០២៣ នៅកម្ពុជា។ ដូចគ្នានេះ កាលពីប្រទេសឡាវ ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០០៩ ក៏ម្ចាស់ផ្ទះមួយនេះដណ្តើមបានមេដាយឈានមុខគេលើវិញ្ញាសា Fin Swimming នេះដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហែមថុន ពន្លឺ។

ចំពោះសមាសភាពកីឡាករ កីឡាការិនីហែលជើងទានេះ មានចំនួន៦នាក់ គឺកីឡាករ៤នាក់មាន លឹម កែវ ឧត្តម, លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា និងឆោម ច័ន្ទថុន និងកីឡាការិនី២នាក់ គឺកាំង ម៉ុយនីន និងឃឺន ប៊ុនពេជ្រមរកត។
ចំពោះវិញ្ញាសាសរុបចំនួន១២ ដែលកម្ពុជានឹងចូលរួមប្រកួត រួមមាន វិញ្ញាសា ១០០ម៉ែត្រ Bi Fin (បុរស-នារី), ៥០ម៉ែត្រ Surface (បុរស-នារី), ១០០ម៉ែត្រ Surface (បុរស-នារី), ៨០០ម៉ែត្រ Surface (នារី), ១៥០០ម៉ែត្រ Surface (បុរស), Relay 4 x 100m Surface (បុរស-នារី), Relay 4 x 200m Surface (បុរស-នារី) និង Relay 4 x 100m Bi-fin Mixed៕

អត្ថបទដែលជាប់ទាក់ទង