ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពានរង្វាន់សម្ដេចតេជោហ៊ុន សែនអាស៊ីសន្ដិភាពគ្រីឃីតឆ្នាំ២០២២នឹងប្រកួតនៅកម្ពុជា

160

ភ្នំពេញ៖ពានរង្វាន់សម្ដេចតេជោហ៊ុនសែនអាស៊ីសន្ដិភាពគ្រីឃីតឆ្នាំ២០២២(SAMDACH HUN SEN ASIA PEACE CRICKET CUP 2022)លើកទី១នឹងធ្វើនៅប្រទេសកម្ពុជា ។

លោក Madhu Aman អនុប្រធានសមាគមកីឡា គ្រីឃីតកម្ពុជាបានបញ្ជាក់ថាលោកបាន
ពិគ្រោះយោបល់ជាមួយលោកយីវាសនាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដើម្បីរាយការណ៍ជូនសម្ដេចតេជោក្នុងការស្នើសុំរៀបចំការប្រកួតកីឡាគ្រីឃីតអន្តរជាតិលើកទី១នេះ ។

លោកបន្ដថាសម្ដេចតេជោគឺជាស្ថាបនិកនិងជាមេដឹកនាំដ៏ល្បីឈ្មោះនៅលើពិភពលោកជាបិតាសន្ដិភាពដែលបានទទួលពានរង្វាន់Sunhak នាឆ្នាំ២០២២។លោក Madhu Aman
បន្តថាគោលបំណងនៃការរៀបចំឲ្យមានព្រឹត្តិការណ៍ខាងលើនេះគឺក្នុងបំណងជួយបណ្ដុះបណ្ដាលធនធានកីឡាករកីឡាការិនីកម្ពុជាឲ្យមានសក្ដានុពលសម្រាប់ប្រកទរប្រជែងជាមួយប្រទេសក្នុងតំបន់ ។

តាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងធ្វើនៅខែវិច្ឆិកាឆ្នាំ២០២២ដែលមានប្រទេសក្នុងទ្វីបអាស៊ីចំនួន៨ចូលរួមដែលមានកម្ពុជាគឺជាម្ចាស់ផ្ទះ ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស នេប៉ាល់អាហ្វហ្គានីស្ថាន ថៃ វៀតណាម និងឡាវ ។
លោកយី វាសនាបានស្វាគមន៍នូវគំនិតផ្ដួចផ្ដើមដែលរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួត
ជាលក្ខណៈអន្តរជាតិក្នុងកម្រិតអាស៊ីនេះនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង