ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រណាំងកង់ភ្នំឆ្នាំនេះ បន្ថែមចំនួន ជុំចំនួន២ទៀត

76

ភ្នំពេញ៖លោកPierre Yves Catryដែលជាស្ថាបនិកកង់ភ្នំបានបញ្ជាក់ថាការប្រណាំងកង់
ភ្នំឆ្នាំនេះនឹងបន្ថែមជុំចំនួន២ទៀតគឺនៅខេត្តកំពតនិងខេត្តសៀមរាបដែលនឹងធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងកង់ភ្នំរដូវកាលថ្មីនេះ កាន់តែទាក់ទាញសម្រាប់កីឡាករ។

លោក បន្តថា រដូវកាលថ្មីនេះ ក៏មានការដាក់ឲ្យដំណើរការនូវប្រពន័្ធ RFID ដែលជាឧបករណ៍ភ្ជាប់ទៅនឹងកង់ដើម្បីអាចកត់ត្រាលទ្ធផលជាក់ស្តែងនៃការប្រកួតចូលទៅ
ក្នុងប្រព័ន្ធកំព្យូទ័របានភ្លាមៗ។ ប្រព័ន្ធថ្មីនេះ បូករួមជាមួយការកត់ត្រាដោយគណៈកម្មការផ្ទាល់ នៅទីលានប្រកួត និងធ្វើឲ្យការផ្តល់ពិន្ទុ កាន់តែមានសុក្រិតភាពបន្ថែមទៀត។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាផ្សារទំនើប ជីប ម៉ុង សែនសុខ នៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២២ម្សិលម៉ិញនេះដើម្បីប្រកាសអំពីការចាប់ផ្តើមនូវព្រឹត្តិការណ៍ប្រណាំងកង់ភ្នំMOUNTAIN BIKE SERIESរដូវកាល២០២២ដែលនឹងមានការប្រកួតចំនួន៥ជុំ
ផ្សេងគ្នា ធ្វើឡើងចាប់ពីដើមខែឧសភា រហូតដល់ខែធ្នូ។

ដោយឡែកលោកនូ ចំរើនដែលជាអគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានមាន
ប្រសាសន៍ថាព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះបានចូលរួមដល់ការអភិវឌ្ឍនិងការរីកចម្រើន
របស់វិស័យកីឡាកង់ភ្នំជាខ្លាំងដោយសារវាគឺជាព្រឹត្តការណ៍ប្រកួតមួយដ៏ល្អក្នុងការបណ្តុះបណ្តាលធនធានកីឡាករសម្រាប់ការប្រកួតទាំងថ្នាក់ជាតិនិងអន្តរជាតិ»។លោកអគ្គលេខាធិការ បញ្ជាក់ឲ្យដឹងទៀតថាកីឡាករកីឡាការិនីជម្រើសជាតិជាច្រើនត្រូវបានជ្រើសរើសចេញពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ MOUNTAIN BIKE SERIESដើម្បីវិវឌ្ឍខ្លួនអោយក្លាយជាកីឡាករអាជីព ត្រៀមប្រកួតតំណាងប្រទេសជាតិ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ MOUNTAIN BIKE SERIES រដូវកាល២០២២នេះរៀបចំឡើងដោយFLYINGBIKES2ក្រោមការគាំទ្រពីសហព័ន្ធខ្មែរកីឡាទោចក្រយាននឹងត្រូវធ្វើឡើងនៅខេត្តកំពត កំពង់ស្ពឺ សៀមរាប រាជធានីភ្នំពេញ និងឧទ្យានជាតិគិរីរម្យ ។ ដោយការប្រកួតនឹងបែកចែកជា ១៤វិញ្ញាសាផ្សេងគ្នា៕

អត្ថបទដែលជាប់ទាក់ទង