ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបញ្ជូនក្រុមកីឡាប៉េតង់១២នាក់ ទៅចូលរូម ការប្រកួតជើងឯកប៉េតង់ពិភពលោ កនៅដាណឺម៉ាក់

259

ភ្នំពេញ ៖នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ក្រុមគណៈប្រតិភូ គូ្របង្វឹក និងកីឡាករ-កីឡាការិនីប៉េតង់ចេញដំណើរទៅចូលរូមព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាប៉េតង់កម្រិតពិភពលោក “The World Championships Singles .Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាក់ដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ។

លោកអ៊ុកយ៉ារីគ្រូបង្វឹកបានប្រាប់ឲ្យដឹងថាការប្រកួតប្រទេសដាណឺម៉ាក់មានកីឡាករ កីឡាការិនីរាប់រយនាក់មកពីប្រទេសចំនួន
៤៨ប្រទេសនៅទូទំាងពិភពលោកដើម្បីចូលរួមប្រកួត។ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី៤នាក់ គ្រូបង្វឹក ២នាក់ និងប្រធានប្រតិភូ១នាក់ សម្រាប់ក្រុអត្តពលិករួមមានកីឡាការិនី ជុំ ជីវណ្ណ កីឡាការិនី ធា សម្ជស្ស កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម គ្រូបង្វឹករូបលោក និងអ្នកគ្រូ អ៊ុ ចន្ទ្រា និងប្រធានប្រតិភូ លោក ហ៊ឹម ខេមរា ។

លោកគ្រូបង្វឹករូបនេះបន្តថា ចំពោះវិញ្ញាសា ១ទល់១ ផ្នែកបុរស គឺកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ១ទល់១ ផ្នែកនារី កីឡាការិនី ជុំ ជីវណ្ណ ចំពោះវិញ្ញាសា ២ទល់២ ផ្នែកបុរស កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ២ទល់២ ផ្នែកនារីកីឡាការិនី ជុំ ជីវណ្ណ កីឡាការិនី ធា សម្ជស្ស និងវិញ្ញាសាចម្រុះកីឡាការិនី ធា សម្ជស្ស និង កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា ។
លោកបានបន្តថានៅថ្ងៃទី១១ខែដដែលនៅទីនោះមានការប្រកួតតេស្តិ៍ទីលានប្រកួតដោយមានប្រទេសចំនួន៤៨ប្រទេសនៅទូទំាងពិភពលោកលើវិញ្ញាសាចម្រុះ ក្នុងនោះគ្រូបង្វឹក និងគ្រូជំនួយក៏តម្រូវឲ្យចូលរួមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង