ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់

127

 

សៀមរាប ៖ នាព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានបង្ហាញមុខសញ្ញាជនសង្ស័យចំនួន ១២នាក់ ជាប់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ : កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងនៃអធិការដ្ឋានក្រុង/ស្រុក ទាំង ១២ ហើយឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យទាំង ១២នាក់ នៅទីតាំងចំនួន ០២ :

ទីតាំងទី ១ : ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ២២:០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តែកបានចុះបង្ក្រាបបទ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំនុចលើដងផ្លូវ ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់:
១-ឈ្មោះ ថៃ កុសល ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ កម្មករកាប់ជ្រូក មានទីលំនៅ ភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។(ពីបទដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

២-ឈ្មោះ រឿន មុំ ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ កម្មករកាប់ជ្រូក មានទីលំនៅ ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។(ពីបទដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

វត្ថុតាងដកហូតរួមមាន: ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០២កញ្ចប់ ស្មើនឹងទម្ងន់០.៣២ក្រាម(ទម្ងន់សុទ្ធ) និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។

ក្រោយពីធ្វើការស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ខាងលើ រហូតមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០ព្រឹក កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបន្តបង្ក្រាបយកបក្ខពួកបានចំនួន០៥នាក់ទៀត ពីបទដឹកជញ្ជូន ជួញដូរ ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវ និងកន្លែងកុងស៊ីកាប់ជ្រូកស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ភូមិរលួសខាងលិច និងភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានឈ្មោះ:

១-ឈ្មោះ ជឿម ជីវ៉ា ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។(ពីបទដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។
២-ឈ្មោះ សុវណ្ណ ចាន់ទី ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិ ព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។(ពីបទចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។
៣-ឈ្មោះ យ៉ិន ចិត្រា ហៅ ញ៉ាញ់ ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ កម្មករកាប់ជ្រូក មានទីលំនៅ ភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។(ពីបទចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។
៤-ឈ្មោះ ណុប វិឆៃ ហៅ ឈីត ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ កម្មករកាប់ជ្រូក មានទីលំនៅ ភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។(ពីបទចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។
៥-ឈ្មោះ តង រ៉ាទុយ ភេទប្រុស ឆ្នាំកំណើត ២០០៨ ជនជាតិខ្មែរ មុខរបរ កម្មករកាប់ជ្រូក មានទីលំនៅ ភូមិ គោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។(ពីបទចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

វត្ថុតាងដកហូតរួមមាន:ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៦កញ្ចប់ ស្មើនឹងទម្ងន់៧.៤៨ក្រាម(ទម្ងន់សុទ្ធ) និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។

ទីតាំងទី ០២ : ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង ១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះបង្ក្រាបបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀននៅចំនុចលំនៅឋាន ស្ថិតនៅភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប បានឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់:
១-ឈ្មោះ កុយ ម៉ៅ ភេទប្រុស ឆ្នាំកំណើត ១៩៩១ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។(ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។
២-ឈ្មោះ កុយ សៀ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ជាងកញ្ចក់ មានទីលំនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។(ពីបទជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

វត្ថុតាងដកហូតរួមមាន: ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៥កញ្ចប់ ស្មើនឹងទម្ងន់៣.៤៦ក្រាម(ទម្ងន់សុទ្ធ) និងសម្ភារ:វេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០២គ្រឿង ។

ក្រោយពីធ្វើការស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ខាងលើ នៅថ្ងៃដដែល វេលាម៉ោង ០៩ និង ២០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយបានការសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តែក បានបន្តបង្ក្រាបយកបក្ខពួកជាមេខ្លោងបានចំនួន០៣នាក់ទៀត ពីបទដឹកជញ្ជូន ជួញដូរ ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានឈ្មោះ:

១-ឈ្មោះ ឡុច សុភាព ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។(ពីបទដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។
២-ឈ្មោះ វ៉ែន ឌុក ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិ គោកស្រុ ក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀម រាប ។(ពីបទចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។
៣-ឈ្មោះ វន់ សិទ្ធ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិ គោកស្រុ ក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀម រាប ។(ពីបទចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

វត្ថុតាងដកហូតរួមមាន:ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន២៨កញ្ចប់ ស្មើនឹងទម្ងន់១៣៥.២៧ក្រាម(ទម្ងន់សុទ្ធ)
ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ម៉ូតូចំនួន០២គ្រឿង លិខិតទិញលក់ម៉ូតូចំនួន០១សន្លឹកសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៥គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង