ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្ន ខេម រុ ណ ៖ គណបក្សប្រជាជនកម្ពុជា គឺជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា តាមរយៈតំលៃសន្តិភាព និង ប្រទេសជាតិបានសុខសាន្ត រួមទាំង ពង្រឹង សុវត្ថិភាព សង្គម ក្នុង ភូមិ សង្កាត់យើងល្អប្រសើរ ដោយភាពជឿទុកចិត្ត

55

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ១១៦នាក់ ស្ថិតនៅភូមិសន្សំកុសល់២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងពិធីជួបសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ បានមានមតិស្វាគមន៍ និង បានសំណេះ សំណាល ក៍ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ប្រធានក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះ សំណាលនាពេលព្រឹកនេះ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានលើកឡើងពី វឌ្ឍនភាព ការអភិវឌ្ឍន៍ សន្តិភាព និងសមិទ្ធផលជាច្រើនក្នុងមូលដ្ឋានខណ្ឌ ដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និង សមិទ្ធិផលជាច្រើនទៀត ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ដែរជាកាដូរសំរាប់ជូនប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មាន ចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូរប្រទេសជាតិ និងជួយសង្រ្គោះ អាយុជីវិតប្រជាជនកម្ពុជាតាំងពីដើមរៀងមក ដូច្នេះគ្រប់សមាជិកសមាជិកាគណបក្សទាំងអស់ ត្រូវប្តេជ្ញាចិត្ត ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និងបន្តមើលឃើញពីការអភិវឌ្ឍន៍គ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀត ។ សូមប្រឆាំងដាច់ខាតរាល់ឧបាយកល ជនទុច្ចរិត របស់ពួកអគតិមួយចំនួន ដែលមានបំណងបំផ្លិតបំផ្លាញ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ ការអភិវឌ្ឍន៍ និង ការបំផ្លាញសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋកម្ពុជា ។

ម្យ៉ាងវិញទៀត បានណែនាំដល់ក្រុមការងារសង្កាត់ អោយត្រៀមបង្កលក្ខណះងាយស្រួលជូនប្រជាពលរដ្ឋនៅ រាល់លិខិតស្នាមឯកសារផ្សេងៗដែរតំរូវអោយចូលរួមបោះឆ្នោត និងណែនាំអោយសមាជិកបក្ស ត្រៀមខ្លួន និងត្រៀមលក្ខណៈអោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះដែលជិតចូលមកដល់ ។

ក្រោយពីពិធីសំណេះសំណាលនេះរួច លោក ឌី រ័ត្នខេមរុណ បាននាំយកថវិកា ក្រុមការងារផ្តល់ជូនសមាជិក សមាជិកា គណបក្ស ចំនួន ១១៦នាក់ ក្នុង១ម្នាក់ ២០,០០០ រៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង