ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្សិលម៉ិញនេះកម្ពុជា រកបានមេដាយមាស២គ្រឿង បន្ថែមទៀត

52

ភ្នំពេញ៖ថ្ងៃទី១៨ឧសភាម្សិលម៉ិញនេះអត្តពលិកកម្ពុជារកមេដាយមាស បាន ២គ្រឿងបន្ថែមទៀតហើយ ក្នុងប្រភេទកីឡាវ៉ូវីណាម និងកីឡាតេក្វាន់ដូ WT សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

មេដាយមាសទី១ដែលជាមេដាយមាសទី៣ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១សសម្រាប់កម្ពុជា រកបានដោយកីឡាករិនី ប៉ាល់ ឆរស្ម៊ី រួមជាមួយ កីឡាករ លី បូរ៉ាមី, ជ្រិនប៊ុនឡុងនិងកីឡាករប្រាក់សុវណ្ណនីលើប្រភេទកីឡាវ៉ូវីណាមក្នុងវិញ្ញាសាសម្ដែងការពារខ្លួនចម្រុះ នារី១ បុរស៣ មានអាវុធ។ ពួកគេទាំង ៤នាក់ទទួលបានពិន្ទុសរុប២៦៩ លើក្រុមលេខ២ ម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន ផងដែរនោះ ដែលរកបាន ២៦៤ពិន្ទុ។ ដោយឡែកលេខ៣ បានទៅម៉ាឡេស៊ី រកបាន ២៥៧ពិន្ទុ, លេខ៤ មីយ៉ាន់ម៉ា រកបាន ២៥៦ពិន្ទុ, លេខ៥ ឡាវ រកបាន ២៥៤ពិន្ទុ និងលេខ៦ ថៃ រកបាន ២៥១ពិន្ទុ។

លើប្រភេទកីឡាវ៉ូវីណាមដដែលនេះកីឡាការិនីសុខ សុភីប្រជែងបានមេដាយប្រាក់
បន្ទាប់ពីប្រកួតចាញ់វៀតណាមនៅវគ្គផ្ដាច់ព្រ័ត្រ ។ជាមួយគ្នានេះកីឡាការិនីប៉ាល់ ឆរស្មី និង
កីឡាការិនីពៅ សុខារកបានមេដាយសំរិទ្ធមួយគ្រឿងបន្ថែមទៀតលើវិញ្ញាសាសម្ដែងការពារ
ខ្លួនជាគូ ។ជារួមនៅថ្ងៃទី១៨ឧសភាក្សិលម៉ិញប្រភេទកីឡាវ៉ូវីណាមរកបានមេដាយមាស១
គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង ។

ជាមួយគ្នានេះសម្រាប់ប្រភេទកីឡាតេក្វាន់ដូwt(World Taekwondo)កីឡាករកម្ពុជាវ៉ា មិ
ថុនារកបានមេដាយមាស១គ្រឿងដែរលើវិញ្ញាសាបុរសKyorugiទម្ងន់ក្រោម៧៤គីឡូក្រាមដោយយកឈ្នះកីឡាករហ្វីលីពីនក្នុងពិន្ទុ៣៥ទល់១៤ ។
កីឡាការិនីឈឿង អាលីហ្សាឈ្នះមេដាយសំរិទ្ធ១គ្រឿងលើវិញ្ញាសាKyorugiទម្ងន់
ក្រោម៥៧គីឡូក្រាម ។ចំពោះប្រភេទកីឡាចំបាប់កីឡាការិនីជា កញ្ញារកបានមេដាយសំរិទ្ធ១
គ្រឿងក្នុងវិញ្ញាសាចំបាប់សេរី(Freestyle)ទម្ងន់៦២គីឡូក្រាមនិងកីឡាការិនីឌិន សំណាងរក
បានមេដាយសំរិទ្ធ១គ្រឿងលើវិញ្ញាសាចំបាប់សេរី(Freestyle)ទមកងន់៥០គីឡូក្រាម ។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ម្សិលម៉ិញនេះ អត្តពលិកកម្ពុជា បានឈ្នះមេដាយ ៧គ្រឿងជូនជាតិ ក្នុងនោះមាស ២គ្រឿង, ប្រាក់ ១គ្រឿង និងសំរឹទ្ធ ៤គ្រឿង។

សរុបជារួមត្រឹមថ្ងៃទី១៨ ខែឧសភា នេះវិញ កម្ពុជា ឈ្នះមេដាយ ២៤គ្រឿងហើយ ក្នុងនោះមាស ៤គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ១៤គ្រឿង។

មេដាយមាស៤គ្រឿង មានលើប្រភេទកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប៊ូល និងប៉េតង់១គ្រឿង, កីឡាវ៉ូវីណាម១គ្រឿង និងកីឡាតេក្វាន់ដូ WT ១គ្រឿង។ ចំពោះមេដាយប្រាក់៦គ្រឿង លើកីឡាឃីកបុកស៊ីង៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ១គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង និងកីឡាវ៉ូវីណាម១គ្រឿង។ មេដាយសំរឹទ្ធ១៤ មាននៅលើកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប្រណាំងទូក១គ្រឿង, កីឡាប៊ូល និងប៉េតង់៣គ្រឿង, កីឡាជឺជីតស៊ូ១គ្រឿង, កីឡាវូស៊ូ៣គ្រឿង, កីឡាតេក្វាន់ដូWT ២គ្រឿង, កីឡាវ៉ូវីណាម១គ្រឿង និងកីឡាចាំបាប់២គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង