ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទះកម្ពុជាបានមេដាយសំរិទ្ធ ជាលើកដំបូង បន្ទាប់ពីឈ្នះថៃ

58

ភ្នំពេញ៖ទោះបីកាលប្រកួតវិលជុំក្នុងពូលនៃព្រឹត្តិការណ៍ស៊ីហ្គេមថៃឈ្នះកម្ពុជា៣សិត
ទល់២សិតក៏ពិតមែនតែនៅក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣កម្ពុជាបានយកឈ្នះថៃ
វិញក្នុងលទ្ធផល៣សិតទល់២សិតវិញហើយបានគរងមេដាយសំរិទ្ធជាលើកដំបូង ។

ការប្រកួតពិតជាតឹងតែងខ្លាំងមែនទែនដោយក្រុមបាល់ទះកម្ពុជាបានឈ្នះក្នុងសិតទី១ដោយលទ្ធផល ២៥ទល់២៣ ខណៈថៃវាយបកយកឈ្នះក្នុងសិតទី២ដោយលទ្ធផល ២៥ទល់២២។ នៅសិតទី៣ កម្ពុជាបានយកឈ្នះជាថ្មីដោយលទ្ធផល ២៥-២២ ប៉ុន្តែនៅសិតទី៤ថៃបានយកឈ្នះកម្ពុជាវិញដោយលទ្ធផល២៥ទល់១៣ដើម្បីស្មើ២សិតទល់២សិត។ សិតទី៥ដែលជាការកាត់សេចក្តី កម្ពុជាបានយកឈ្នះថៃដោយលទ្ធផល ១៥-១៣។

ជ័យជម្នះនេះទី១ក្រុមបាល់ទះជម្រើសជាតិកម្ពុជាទទួលបានមេដាយសំរឹទ្ធជាលើកដំ
បូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម។គិតចាប់តាំងពីធ្លាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមមក នេះជាលើកដំបូងដែលបាល់ទះកម្ពុជាស្គាល់មេដាយ។
ទី២ ក្រុមបាល់ទះកម្ពុជាបានលុបបំបាត់កំណត់ត្រាមិនដែលឈ្នះលើក្រុមបាល់ទះថៃ ពីព្រោះក្នុងការជួបគ្នាកន្លងមកជាមួយក្រុមបាល់ទះថៃក្រុមបាល់ទះកម្ពុជាចាញ់រហូតហើយនេះជារសជាតិជ័យជម្នះលើកដំបូងលើបាល់ទះថៃ និងចារទុកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ទី៣ពេលក្រុមបាល់ទះកម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនពីព្រោះកន្លងមកនៅកីឡាស៊ីហ្គេមនេះមិនធ្លាប់បានឡើងវគ្គ៤ក្រុមចុងក្រោយទេសម្រាប់កម្ពុជា។
ក្រោយបរាជ័យក្រោមស្នាដៃបាល់ទះកម្ពុជាក្រុមបាល់ទះថៃទទួលបានចំណាត់ថ្នាក់
លេខ៤ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២២នេះដោយមិនទទួលបានមេដាយទេពីព្រោះ
គ្មានមេដាយស្ទួនខណៈក្រុមកម្ពុជាជាប់លេខ៣ជាមួយនឹងមេដាយសំរឹទ្ធជាលើកដំបូងក្នុងប្រ
វត្តិសាស្ត្រ។
សម្រាប់មេដាយមាស និងប្រាក់ គឺរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមម្ចាស់ផ្ទះវៀតណាម ជាមួយនឹងឥណ្ឌូណេស៊ី៕

អត្ថបទដែលជាប់ទាក់ទង