ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបំបែកកំណត់ត្រា ឡើងភ្នំឧិរ៉ាល់ បានលឿនបំផុត

167

ភ្នំពេញ៖ កីឡាករ គីម សារឿន ហៅ គីក កុក ដែលមានវ័យដល់ទៅ៥៣ ឆ្នាំ បានបំបែកកំណត់ត្រា ឡើងភ្នំឱរ៉ាល់លឿនបំផុតរបស់ជនជាតិអាមេរិកដោយប្រើពេល ២ម៉ោង ២៦នាទី និង៣៦វិនាទីរបស់បុរសជនជាតិអាមេរិក។
ក្នុងព្រឹត្តិការណ៍នេះ មានការចូលឬយមពីកីឡាករ ៣រូបទៀត គឺលោក ឃី សុភា វ័យ៤៧ឆ្នាំ ៣-លោក កាន់ គន្ធី ៤៣ឆ្នាំ និង ៤-មិត្តភក្ដិជនជាតិជប៉ុន លោក Hiroshi Ake វ័យ៥២ឆ្នាំ រួមទាំងសមាជិកក្រុមអ្នករត់ ខេខេ (KK Running Club ដែលហៅកាត់ថា KKRC)សុទ្ធតែមានបទពិសោធន៍ឡើងភ្នំក្រោមគំនិតផ្តួចផ្តើមពីលោក Jacob Sims និងមិត្តភក្តិជនជាតិអូស្ត្រាលី លោក Julien Brewster។

ការឡើងភ្នំឱរ៉ាល់បំបែកកំណត់ត្រានេះគឺចាប់ផ្តើមចេញដំណើរពីថ្មដារៀមនាម៉ោង៥និង៣១នាទីព្រឹកនៅចំពោះមុខប្រធានសហគមន៍។ ជាលទ្ធផល លោក គីម កុក បានឡើងទៅដល់កំពូលភ្នំឱរ៉ាល់នៅម៉ោង ៧និង៥៧នាទីព្រឹក ថ្ងៃទី០៤មិថុនា ក្នុងថេរវេលា ០២ម៉ោង២៦នាទី០៨វិនាទី ដែលនេះជាកំណត់ត្រាថ្មី លឿនបំផុត។

ទី២៖លោកកាន់គន្ធីប្រើថេរវេលា០២ម៉ោង៣៨នាទី៤៤វិនាទី , ទី៣៖ លោក Hiroshi Ake ០២ម៉ោង៣៩នាទី០៦វិនាទី និងទី៤៖ លោកឃីសុភា០៣ម៉ោង០១នាទី១៩វិនាទីដែលសុទ្ធសឹងជាកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគាត់។ ព្រឹត្តិការណ៍ឡើងភ្នំនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខសាក្សីពីការបំបែកកំណត់ត្រា គឺលោក ឆឺន ឈីម ប្រធានសហគមន៍ស្រែ ដែលឈរជើងចំណុចចាប់ផ្តើម ជាមួយលោក ស សំបូរ ដែលឡើងភ្នំមុន ធ្វើជាសាក្សីបញ្ជាក់ម៉ោងដល់កំពូលភ្នំឱរ៉ាល់ និងជាអ្នកជួយរៀបចំទម្លាក់ទឹកតាមផ្លូវសំខាន់ៗផងដែរ។
គួរបញ្ជាក់ថាអត្តពលិកនិងអ្នកដើរភ្នំជាច្រើនក៏អាចបំបែកកំណត់ត្រាខាងលើគ្រាន់តែកន្លងមកមិនទាន់មានការប្រកួតផ្លូវការ ដើម្បីបង្កលក្ខណ:អោយពួកគេបានបញ្ចេញសមត្ថភាព ។ អ្នករត់កម្ពុជាទាំង៣រូបនឹងផ្តួចផ្ដើមគំនិតរៀបចំជាព្រឹត្តិការណ៍កីឡាឡើងភ្នំឱរ៉ាល់ផ្លូវការជាលើកដំបូងនាពេលឆាប់ៗខាងមុខនេះក្នុងគោលដៅបំផុសអោយមានការឡើងភ្នំជាលក្ខណៈ
ទេសចរណ៍ដើម្បីរួមចំណែកជម្រុញនិងលើកស្ទួយអេកូទេស
ចរណ៍ជាពិសេសជួយលើកកម្ពស់ជីវភាពសហគមន៍និងការ
អភិរក្សធនធានធម្មជាតិតំបន់ឱរ៉ាល់ផងដែរ។

អ្នកឡើងភ្នំកម្ពុជា ៣រូប ខាងលើ ជឿជាក់ ថា ព្រឹត្តិការណ៍នេះនឹងអាចទាក់ទាញកូនខ្មែរ និងទេសចរបរទេស ដែលស្រលាញ់ចូលចិត្តការឡើងភ្នំ និងធម្មជាតិព្រៃភ្នំ ចូលរួមជាក់ជាមិនខាន ពីព្រោះភ្នំឱរ៉ាល់មានលក្ខណៈពិសេស ជាភ្នំខ្ពស់ជាងនៅកម្ពុជាស្ថានភាពផ្លូវចោតឡើងស្ទើរតែទាំងស្រុងពីក្រោមដល់កំពូល និងមានឧបសគ្គច្រើន។
សូមបញ្ជាក់ថា ការឡើងភ្នំឱរ៉ាល់បំបែកកំណត់ត្រានេះ ជាគំនិតផ្ដួចផ្ដើមរបស់លោក Jacob Sims និងលោក Julien Brewster ៕

អត្ថបទដែលជាប់ទាក់ទង