ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធសេះមានកង្វល់ ពីការប្រជែងមេដាយ ស៊ីហ្គេមឆ្នាំ២០២៣

247

ភ្នំពេញ៖សហព័ន្ធកីឡាសេះកម្ពុជាបានបង្ហាញពីក្ដីកង្វល់ក្នុងការប្រជែងយកមេដាំយពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកហូយសុផារិទ្ធដែលជាគ្រូបង្ហាត់ជម្រើសជាតិបានបញ្ជាក់ថាសម្រាប់វិញ្ញាសាជិះសេះផ្លោះរបារក្រុមជម្រើសជាតិហ្វឹកហាត់នីមជ្ឈមណ្ឌលCambodia Country Club(CCC)នោះមិន
មានបញ្ហាប្រឈមអ្វីឡើយព្រោះទីលាននៅទីនោះជាទីលានស្ដង់ដារ ។

ចំពោះវិញ្ញាសារត់ចម្ងាយឆ្ងាយដែលហ្វឹកហាត់នៅភូមិដំណាក់ដំរីស្រុកភ្នំស្រួចខេត្តកំ
ពង់ស្ពឺមានបញ្ហាប្រឈមច្រើនដូចជាខ្វះសេះ ចំពោះទីលានប្រកួតក៏មានការលំបាកច្រើន
ដោយសារតែកម្ពុជាពុំទាន់មានទីលានត្រឹមត្រូវតាមស្ដង់ដារ ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានដាក់សន្ទស្សន៍ ឲ្យសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះដណ្តើមមេដាយមាស១គ្រឿង ពីព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។

ហេតុនេះសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានបង្កើនគុណភាពបច្ចេកទេសជម្រើសជាតិវ័យក្មេង លើ២វិញ្ញាសា គឺវិញ្ញាសាជិះសេះផ្លោះរបារ និងវិញ្ញាសាជិះសេះរត់ចម្ងាយឆ្ងាយ ដើម្បីដណ្តើមមេដាយឲ្យបានពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ទោះបីជួបបញ្ហាខ្លះៗ ក៏សហព័ន្ធបានដាក់កម្មវិធីហ្វឹកហាត់ ឲ្យក្រុមកីឡាករ កីឡាការិនីជិះសេះអាចបង្កើនបច្ចេកទេសបានល្អជាងនេះខណៈវិញ្ញាសាជិះសេះរត់ចម្ងាយ
ឆ្ងាយ នឹងត្រូវបង្កើនការហ្វឹកហាត់ប្រកួតដំណាក់កាលដំបូងពី ៤០គីឡូម៉ែ្រ ទៅ៦០ និង៨០គីឡូម៉ែត្រ តាមវិញ្ញាសាស៊ីហ្គេម ។

លោក ហូយ សុផារិទ្ធ បន្តថា លោកស្រី ទេព ម៉ូណា ធ្លាប់បានបញ្ជាក់ថា សហព័ន្ធកំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ សម្រាប់ជួយជំរុញសមត្ថភាពអត្តពលិក ដោយនាំយកគ្រូបរទេសមកពីបារាំង និងគ្រូខ្មែរ ដែលមានបទពិសោធន៍បង្ហាត់ទាំងសេះ និងកីឡាករ កីឡាការិនី ដើម្បីបន្សាំឲ្យយល់ចិត្តគ្នា ឆ្ពោះទៅប្រជែងដណ្តើមមេដាយ ពីស៊ីហ្គេម នៅកម្ពុជា អោយទទួលបានជោគជ័យ។

សូមបញ្ជាក់បន្ថែមថា វិញ្ញាសាប្រកួតជិះសេះរត់ចម្ងាយឆ្ងាយ ឬ (Endurance) ធ្លាប់ដណ្តើមបានមេដាយសំរិទ្ធ១គ្រឿង ក្នុងឆ្នាំ២០១៧ ពីស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះជួលសេះម្ចាស់ផ្ទះ។ រីឯព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា និងឆ្នាំ២០១៥ នៅសិង្ហបុរី កម្ពុជាមិនបានទទួលមេដាយឡើយ៕

អត្ថបទដែលជាប់ទាក់ទង