ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022កមកពុជាស្ថិតនៅពូល A

171

ភ្នំពេញ៖ ក្នុងការចាប់ឆ្នោតនៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នាប្រទេសថៃ បាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ។
ពូល A រួមមានក្រុមខ្លាំងៗ ដូចជាក្រុមជម្រើសជាតិថៃ, ជម្រើសជាតិហ្វីលីពីន, ជម្រើសជាតិឥណ្ឌូនេស៊ី និងក្រុមឈ្នះវគ្គជម្រុះរវាង ទីម័រខាងកើត ឬក៏ ព្រុយណេ។ ចំណែកឯពូល B វិញមានជម្រើសជាតិវៀតណាម, ជម្រើសជាតិម៉ាឡេស៊ី,ជម្រើសជាតិសិង្ហបុរី, ជម្រើសជាតិមីយ៉ាន់ម៉ា និងជម្រើសជាតិឡាវ។

ការប្រកួត នឹងធ្វើឡើងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ពោលគឺមុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ប្រមាណ៤ខែ។
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់ ថា អាចនឹងមានការបញ្ចូលកីឡាករយុវជន (អាយុក្រោម២៣ឆ្នាំ) បន្ថែមទៅក្នុងក្រុមនេះផងដែរហើយនៅក្រោយបញ្ចប់ព្រឹត្តិការណ៍ដដែលខាងលើមុនការត្រៀមស៊ីហ្គេម ២០២៣ គឺនឹងមានការប្រមូលផ្ដុំ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ រយៈពេលវែងថែមទៀត។

ការប្រកួតខាងលើ ត្រូវបានបែងចែកចេញជា២ពូល ក្នុងមួយពូលមាន ៥ក្រុម ដោយក្រុមនីមួយៗត្រូវជួបគ្នា២ដងគឺក្នុងដីនិងក្រៅដី។បន្ទាប់មកក្រុមកំពូលពីរក្រុមនៃពូលនីមួយៗ នឹងឈានទៅវគ្គជម្រុះចាញ់ធ្លាក់ ដែលមាន ២ជើង គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង វគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទដែលជាប់ទាក់ទង