ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្វឹក និង មន្រ្តីបច្ចេកទេស គុយបា៤រូប មកជួយបាល់ទះជម្រើសជាតិ

129

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទះកម្ពុជាបាននាំយកគ្រូបង្វឹកនិងមន្រ្តីបច្ចេកទេស៤រូបមកពីប្រទេសគុយបាដើម្បីបង្វឹកបង្ហាត់ក្រុមជម្រើសជាតិនិងជួយការងារបច្ចេកទេសកីឡាបាល់ទះឆ្នេរខ្សាច់កម្ពុជា ត្រៀមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង។
មន្ត្រីបច្ចេកទេសនិងគ្រូបង្វឹកជនជាតិគុយបាមានលោកKarell Pena Ventoza ជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់, លោក Berto Friol Barrios គ្រូបង្វឹកបាល់ទះក្នុងសាល លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas។

លោកអាំង សេរីពិសិដ្ឋអគ្គលេខាធិការបានប្រាប់អ្នកសារព័ត៌មានថាសហព័ន្ធបាននាំ
យកពួកគាត់មក បន្ទាប់ពីទទួលបានការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជានិងឯកឧត្ដមសសុខាអនុប្រធានហើយជាក់ស្ដែងថ្ងៃនេះតាមរយៈលោកឧត្តមសេនីយ៍ជាពៅយើងឃើញថាគ្រូបង្វឹកខាងគុយបាមានពីរវិញ្ញាសាមកគឺមានបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់។ ប៉ុន្តែតាមការណែនាំរបស់ឯកឧត្ដមប្រធាន និងអនុប្រធានគឺយើងត្រូវការគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ជាចាំបាច់»។
លោកអគ្គលេខាធិការបានបន្ថែមថាបាល់ទះឆ្នេរខ្សាច់កម្ពុជាមិនអន់ពេកទេបើទោះបី
ការហ្វឹកហាត់របស់យើងមិនទាន់ដល់កម្រិតស្តង់ដាក៏ពិតមែន។

ក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាមថ្មីៗនេះយើងក៏មានឈ្នះការប្រកួតនិងទទួលបានលេខ៥ដែរ។ប៉ុន្តែក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធយើងមិនចង់បានចំណាត់ថ្នាក់នេះទេគឺយើងចង់បានមេដាយ។យើងអញ្ជើញគ្រូ
បង្វឹកគុយបាមកគឺសម្រាប់ធ្វើជាគ្រូបង្គោលបាល់ទះឆ្នេរខ្សាច់។
ជាមួយគ្នានេះក៏យើងត្រូវសិក្សាទៅលើការបង្ហាត់របស់គាត់ដែរ ថា គាត់ខ្លាំងជាង ប្រហាក់ប្រហែលឬគាត់ខ្សោយជាងគ្រូបង្វឹកកម្ពុជាយើង។

សហព័ន្ធសង្ឃឹមថាជាលក្ខណៈសាកល្បងរយៈពេលខ្លី២ឬ៣ខែនេះគាត់នឹងបង្ហាញពីលទ្ធផលមកយើងខ្លះថាការអភិវឌ្ឍសមត្ថ
ភាពជំនាញរបស់កីឡាករបាល់ទះឆ្នេរខ្សាច់យើងមានការកើនឡើងឬអត់?យើងគ្រោងបង្កើតពានបាល់ទះឆ្នេរខ្សាច់មួយឲ្យពួកគាត់សាកល្បងបច្ចេកទេសដូច្នេះយើងនឹងបានដឹងលទ្ធផលច្បាស់។
លោកអគ្គលេខាធិការបានបន្ថែមទាក់ទងរឿងបាល់ទះក្នុងសាលដែរថាសម្រាប់បាល់ទះក្នុងសាល កម្ពុជាមានគ្រូបង្វឹករួចរាល់ហើយគឺលោក Li Jun ដែលជាជនជាតិចិន ហើយគ្រូបង្វឹករូបនេះក៏បានជួយកម្ពុជាបំបែកកំណត់ត្រាកាលស៊ីហ្គេមនៅវៀតណាមឈ្នះមេដាយសំរឹទ្ធដែរ។
សហព័ន្ធចង់រក្សាមេដាយឲ្យដូចកាលស៊ីហ្គេមនៅវៀតណាមឬបើអាចបង្កើនសមត្ថភាពយកមេដាយឲ្យបានខ្ពស់ជាងឆ្នាំចាស់ដូច្នេះលោកគ្រូបាល់ទះក្នុងសាលជនជាតិគុយបាអាចជាគ្រូជំនួយឬជានាយកបច្ចេកទេសដែលប្រឹក្សាយោបល់លើការហ្វឹកហាត់ឬយុទ្ធសាស្ត្រនៃការប្រកួត។
ប្រសិនបើគ្រូបាល់ទះក្នុងសាលរូបនោះព្រមព្រៀងក្នុងលក្ខខ័ណ្ឌនេះសហព័ន្ធនឹងរក្សាទុកគ្រូគុយបាទាំងនេះ។ប៉ុន្តែលោកគ្រូបង្វឹកគុយបានៅចង់ជួយកម្ពុជាពេញដៃជើងតែយ៉ាងណាសហព័ន្ធក៏នៅតែចាំមើលលទ្ធផលបង្វឹករបស់គ្រូបង្វឹកគុយបានោះនោះជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង