ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ចេញលិខិតរំលែកទុក្ខ សូមគោរពជូន ឯកឧត្តម យីម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមក្រួសារ

117

ភ្នំពេញ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំ មានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក ដោយបានទទួលដំណឹងថា ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាម្តាយក្មេក របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលមរណភាព នាថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយ ជរាពាធ ។

មរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី គឺជាការបាត់បង់ដ៏ធំធេងនូវម្តាយបង្កើត

ម្តាយក្មេក ជីដូន ជីទួត និងជាការបាត់បង់នូវញាតិមិត្តដ៏ឧត្តុងឧត្តម ប្រកបទៅដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និងការសណ្ដោសប្រណី គូរជាទីគោរព និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ របស់បងប្អូន កូនក្មួយ ចៅ ចៅទូត ព្រមទាំង ក្រុមគ្រួសារនៃសពទាំងមូល ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ដ៏ឧត្តមមួយរូប ដែលបានរួមចំណែក លើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គួរឱ្យកោតសរសើរយ៉ាងក្រៃលែង ។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន យើងខ្ញុំសូមសម្តែងនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅពោរពេញដោយក្តីសោកសៅជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព មេត្តាទទូលនូវ មនោសញ្ចេតនារំលែកទុក្ខ ដោយក្តីក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា ។

អត្ថបទដែលជាប់ទាក់ទង