ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខកីឡាជនពិការអាស៊ានថា អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជានឹងទទួលបានជោគជ័យ

79

ភ្នំពេញ៖ប្រមុខសហព័ន្ធកីឡាជនពិការអាស៊ាន(APSF)មានសុទិដ្ឋិថាព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងទទួល
បានជោគជ័យជាមួយការបង្ហាញទស្សនីយភាពដ៏អស្ចារ្យនិងគួរឲ្យចាប់អារម្មណ៍សម្រាប់ពហុកីឡាថ្នាក់តំបន់ជាលើកដំបូង ដែលមិនធ្លាប់មាន នៅកម្ពុជា បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ កាលពីខែកក្កដា។
បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩រាតត្បាតជាសកលរយៈពេល២ឆ្នាំកម្ពុជាបានយកវិបត្តិនេះឱ្យក្លាយជាឱកាសដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនិងបណ្តុះបណ្តាលធនធានមនុស្សយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបានថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោមបាវចនា “កីឡារស់ក្នុងសន្តិភាព” ឱ្យទទួលបានជោគជ័យ និងនាំមកនូវមោទនភាពជូនជាតិ។
លោកOsoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន (APSF)បានបង្ហាញការជឿជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងត្រៀមខ្លួនបានយ៉ាងល្អប្រសើរក្នុងការធ្វើជា
ម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣-៩ ខែមិថុនាឆ្នាំ២០២៣។សមិទ្ធផលថ្មីៗនៅទីក្រុងសូឡូបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះបើទោះបីជាមានពេលវេលាលំបាកក៏ដោយ។កម្ពុជាបានដំណើរការល្អលើសពីការរំពឹងទុកនិងបានកំណត់ស្តង់ដាថ្មីក្នុងតំបន់។យើងមានទំនុកចិត្តយ៉ាងពេញទំហឹងថា ឆ្នាំក្រោយនេះ ទីក្រុងភ្នំពេញអាចធ្វើបានដូចគ្នា។

ប្រធានAPSFបន្តថាសម្រាប់អាណត្តិទី២ជឿជាក់ថាកម្ពុជាមានបញ្ហាប្រឈមច្រើននៅចំពោះមុខ ដើម្បីក្លាយជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមជាលើកដំបូងនាពេលនេះ។ ប៉ុន្តែកម្ពុជា តែងតែចូលរួមជាមួយបណ្តាប្រទេស ដែលធ្លាប់ធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ដូចជា ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរីជាដើម។ លោក Bhavilai មានប្រសាសន៍ថាដូចទីក្រុងម្ចាស់ផ្ទះផ្សេងទៀតដែរAPSFនឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) ដើម្បីធានាថាគ្រប់ទិដ្ឋភាពសំខាន់ៗនៃព្រឹត្តិការណ៍ត្រូវបានគាំទ្រនិងចូលរួមពីបណ្តាប្រទេស
ក្នុងតំបន់។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ លោក យី វាសនា បានបង្ហាញផែនការជាក់លាក់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល APSF (BoG) នាពេលថ្មីៗកន្លងទៅនេះ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ APSF ក៏បានរៀបចំកិច្ចប្រជុំបឋមជាមួយ CAMAPGOC នៅរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី១១ ខែកក្កដាដើម្បីត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីពិធីប្រគល់ទង់ហ្គេមជាផ្លូវការ នៅទីក្រុងសូឡូ កាលពីថ្ងៃទី៦ ខែសីហា អគ្គលេខាធិការ APSF លោកស្រី Wandee Tosuwan និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាបន្ថែម អំពីការរៀបចំលើការងារបច្ចេកទេស រចនាសម្ព័ន្ធហ្គេម និងធនធានមនុស្សសម្រាប់ព្រឹត្តិការណ៍ក៏ដូចជាការចុះហត្ថលេខាលើអនុស្សរណៈនៃការ
យោគយល់គ្នា (MoU)។

CAMAPGOC បានចុះបញ្ជីកីឡា១២ប្រភេទ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ រួមមាន អត្តពលកម្ម, ប៊ូស្យ៉ា, វាយសី, អុក, បាល់ទាត់ (៥ម្ខាង), បាល់ទាត់ (៧ម្ខាង), បាល់ទះ, លើកទម្ងន់, បាល់ទះអង្គុយ, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់បោះជិះរទេះ នាពហុកីឡដ្ឋានជាតិមរតកតេជោ ដ៏ទំនើប ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
កាល ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២ កន្លងទៅ អត្តពលិកជនពិការកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៧ ដោយដណ្តើមបានមេដាយសរុប២៨គ្រឿងគឺ មាស៧ ប្រាក់១០ និងសំរិទ្ធ១១៕

អត្ថបទដែលជាប់ទាក់ទង