ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកនាគកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ៥និងលេខ៦ ក្នុងការប្រកួតជើងឯកអាស៊ីនៅថៃ

53

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” កម្ពុជាបានចំណាត់ថ្នាក់លេខ៥ និងលេខ៦ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាទូកប្រពៃណីខ្នាត អន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯក អាស៊ីលើកទី១៤ ឆ្នាំ២០២២ (14th Asian Dragon Boat Championships, Rayong – Pattaya, Thailand) នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។

គ្រូបង្វឹករបស់កម្ពុជាលោក គង់សុភាពបានប្រាប់ឲ្យដឹងពីប្រទេសថៃថាសម្រាប់វិញ្ញាសា ១០០០ម៉ែត្រចម្រុះបុរស នារី ១២នាក់ទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម ៧ ប្រទេសចូលរួម។ វិញ្ញាសា ១០០០ម៉ែត្រ បុរស ១២នាក់ទទួលបានចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោម ១០ ប្រទេសនិងវិញ្ញាសា១០០០ម៉ែត្របុរស២២នាក់ទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម ១០ប្រទេស។
ការចូលរួមការប្រកួតកីឡា ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដើម្បីបង្កើនសមត្ថភាព និងត្រៀមលក្ខណៈចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង