ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាពីទែនក្រុមបាល់បោះ រទេះជនពិការនារីបង្ហាញអារម្មណ៍រីករាយ ក្នុងព្រឹត្តិការណ៍កីឡាជាតិ

82

ភ្នំពេញ៖កាពីទែនក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការជម្រើសជាតិកម្ពុជាអានស៊ីណែតបានបង្ហាញនូវអារម្មណ៍រីករាយដែលកីឡាជាតិបង្កើតឲ្យមានការប្រកួតកីឡាជាតិជនពិការជាលើកដំបូងក្នុងឆ្នាំ២០២២ដែលបានបិទបញ្ចប់ការប្រកួតនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
ទោះបីមិនបានចូលរួមប្រកួតដោយផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡាជាតិជនពិការប៉ុន្តែកីឡាការិនីអានស៊ីណែតក៏បានចូលរួមក្នុងនាមជាអ្នកដឹកនាំក្រុមនិងជាអ្នកគាំទ្រលើប្រភេទកីឡានេះហើយក៏បានបង្ហាញក្ដីសង្ឃឹមថានឹងនាំមកនូវសញ្ញាណវិជ្ជមានដល់ក្រុមជម្រើសជាតិកម្ពុជា។
កីឡាការិនី អាន ស៊ីណែត បាននិយាយដូច្នេះថា សម្រាប់រូបនាងមានអារម្មណ៍ថា សប្បាយចិត្តក្នុងការរៀបចំកម្មវិធីនេះឡើងដើម្បីឲ្យបងប្អូនជនពិការតាមបណ្ដាខេត្តមកចូលរួម។ពួកគាត់មានឱកាសញ្ចេញសមត្ថភាព។បើតាមក្ដីរំពឹងរបស់នាងក្នុងព្រឹត្តិការណ៍នេះគឺពួក
គាត់មានឱកាសបានចូលរួមនិងមានឱកាសទទួលបានជោគជ័យ។មួយទៀតគឺគាត់មកពីតាមខេត្ត បើសិនជាគាត់មានសមត្ថភាព នឹងជួយឲ្យគាត់បានចូលរួមជាមួយក្រុមជម្រើសជាតិ ដើម្បីជ្រើសរើសគាត់ចូលទៅក្នុងក្រុម។
ព្រឹត្តិការណ៍កីឡាជាតិដែលបានរៀបចំឡើងនេះគឺបង្កើតឡើងដើម្បីឲ្យពួកគាត់បាន
ចូលរួមផ្នែកណាមួយហើយជ្រើសរើសគាត់ចូលទៅក្នុងក្រុមចូលទៅក្នុងក្រុមហើយជ្រើសរើសគាត់ដើម្បីហ្វឹកហាត់ត្រៀមឆ្នាំ២០២៣សម្រាប់កីឡាអាស៊ានប៉ារ៉ាហ្គេមដែលយើងធ្វើជាម្ចាស់ផ្ទះ។

កីឡាបាល់បោះជិះរទេះជនពិការនារីកម្ពុជាត្រូវបានចាត់ទុកថាជាកីឡាមានសក្ដានុពលក្នុងការប្រជែងមេដាយអាស៊ានប៉ារ៉ាហ្គេម។ជាក់ស្ដែងពួកគាត់ទើបទទួលបានជោគជ័យក្នុងការឈ្នះមេដាយមាស លើវិញ្ញាសា ៣ទល់៣ និងមេដាយប្រាក់ លើវិញ្ញាសា ៥ទល់៥ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។
មិនតែប៉ុណ្ណោះ ថ្មីៗនេះពួកគាត់ក៏ទើបតែបានឈ្នះជើងឯកពាន ICRC International Wheelchair Basketball Tournament លើកទី៣ ដែលធ្វើឡើងនៅប្រទេសឥណ្ឌា។ ជាការប្តេជ្ញា អាន ស៊ីណែត បានតាំងចិត្តការពារមេដាយមាស និងធ្វើឲ្យបានកាត់តែល្អថែមទៀត ពេលប្រកួតលើទឹកដីខ្លួនឯងឆ្នាំក្រោយ៕

អត្ថបទដែលជាប់ទាក់ទង