ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខកីឡាកងទ័ព ប្រាប់កីឡារបស់ខ្លួន ឲ្យត្រៀមខ្លួនសម្រាប់ស៊ីហ្គេម

81

ភ្នំពេញ៖ប្រមុខកីលាកងទ័ពគឺនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានជំរុញថ្នាក់ដឹកនាំនិងកីឡាករ កីឡាការិនីក្រោមឱវាទទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានគ្រប់
ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យ ក្នុងការប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនអគ្គលេខាធិការក្រុម
ប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទនិងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូ
មិន្ទបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២របស់កីឡាកងយោធពលខេមរភូមិន្ទដែលជាការបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីសម្រេចបាននូវសមិទ្ធផលលើវិស័យកីឡាក្នុងប្រទេសកម្ពុជា។
លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បន្ដថា ៖«ខ្ញុំសូមលើកទឹកចិត្តបន្ថែម និងកោតសរសើរចំពោះកីឡាករកីឡាការិនីដែលបានទទួលចំណាត់ថ្នាក់ល្អនិងមេដាយច្រើនប៉ុន្ដែត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញកីឡានិងបំផុសចលនាកីឡាក្នុងអង្គភាពគ្រប់គ្រងរបស់ខ្លួនឲ្យកាន់រីកចម្រើន និងផុសផុលថែមទៀត។ រីឯកងឯកភាពកីឡាករ-កីឡាការិនីដែលទទួលបានលទ្ធផលមិនល្អសូមបន្ដយកចិត្តទុកដាក់ពិនិត្យកែលម្អនូវយន្ដការគ្រប់គ្រង ដឹកនាំ និងយកចិត្តទុកដាក់ឡើងវិញ ចំពោះចំណុចខ្វះខាត ដើម្បីស្ដារកិត្តិយស និងឈានទៅរកលទ្ធផលឲ្យបានល្អប្រសើរក្នុងការប្រកួតកីឡាជាតិ និងអន្ដរជាតិនានា»។
លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ដ្រី កីឡាករ-កីឡាការិនី នាយទាហាន នាយទាហានរងនិងពលទាហានគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទបន្ដចូលរួមអនុ
វត្តឲ្យមានប្រសិទ្ធភាពនូវការផ្សព្វផ្សាយយុទ្ធនាការជាតិស្ដីពី“ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខប្រចាំជីវិត”និង“រួមគ្នាដើម្បីកម្ពុជាស្អាតបដិសណ្ឋារកិច្ចល្អ”“កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន” និងយុទ្ធនាការ “កីឡារស់ក្នុងសន្ដិភាព” ។
ដើម្បីលើកកម្ពស់វិស័យកីឡាកងយោធពលខេមរភូមិន្ទឲ្យកាន់តែរីកចម្រើនត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ លោកនាយកឧត្តមសេនីយ៍ បានផ្ដល់នូវអនុសាសន៍មួយចំនួនរួមមាន៖
ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងកីឡាគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រ
សិទ្ធភាពខ្ពស់ តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបន្ដយកចិត្តទុកដាក់សហការឲ្យបានជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ដើម្បីរៀបចំផែនការការងារកីឡាឲ្យបានហ្មត់ចត់ និងត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយជាស្រេចដើម្បីធានាបាននូវជោគជ័យខ្ពស់ក្នុងការចូលរួមប្រកួតកីឡាអន្ដរជាតិដ៏ធំ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រជាតិនេះ។
អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បន្ដរៀបចំកសាង និងអនុវត្តផែនការតាមកម្មវិធីដែលបានគ្រោងទុក។ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់បណ្ដុះបណ្ដាល លើកកម្ពស់ សមត្ថភាពធនធានមនុស្ស មន្ដ្រីដឹកនាំគ្រប់គ្រងកីឡា មន្ដ្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ-កីឡាការិនី សម្រាប់ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣និងការប្រកួតកីឡាជាតិលើកទី៤នាឆ្នាំ២០២៤ ឲ្យទទួលបានជោគជ័យដោយឈរលើស្មារតីរួមគ្នាជាធ្លុងមួយរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុងដើម្បីធ្វើឲ្យវិស័យកីឡាកងយោធពលខេមរភូមិន្ទ កាន់តែរីកចម្រើនមួយកម្រិតថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង