ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់ISIរដូវកាលថ្មីទម្ងន់៥៧គីឡូក្រាម

219

ភ្នំពេញ:សង្វៀនស៊ីអិនស៊ីបានប្រកាសបើកសង្វៀនISIរដូវកាលទី៣បានចាប់ផ្ដើមហើយបន្ទាប់ពីរដូវកាលទី២

បានបញ្ចប់ទៅហើយនោះ ។

​កាលពីរដូវកាលទី១គឺទម្ងន់៦៧គីឡូក្រាមដែលកាលនោះចំណាត់ថ្នាក់លេខ១បានទៅអ្នកប្រដាល់ឡៅ ចន្ទ្រាមក

ពីក្លិបទ័ពឆ័ត្រយោង៩១១ ។រដូវកាលទី២ទម្ងន់៦៥គីឡូក្រាមដែលចំណាត់ថ្នាក់លេខ ១បានទៅអ្នកប្រដាល់មឿន សុខ

ហ៊ុចមកពីក្លិបពុទ្ធសេរីវង្ស ។

​សម្រាប់រដូវកាលទី៣នេះការប្រកួតចាប់ផ្ដើមពីថ្ងៃទី៧តុលាហើយគ្រោងបញ្ចប់នៅខែធ្នូចុងឆ្នាំ២០១៨នេះ ។

មានអ្នកប្រដាល់កម្ពុជា៤រូបនិងអ្នកប្រដាល់ថៃ៤រូបចូលរួមប្រជែងគ្នាក្នុងរដូវកាលទី៣នេះដូច ២ រដូវកាលកន្លងមក

ដែរ ។

​អ្នកប្រដាល់កម្ពុជាចំនួន៤រូបនេះមានឈុត សេរីវ៉ាន់ថងមកពីក្លិបរាហ៊ូខេត្តបាត់ដំបង ។ឡុង ជិនក្លិបខ្លារខិន

មានរិទ្ធ តាញ់មករាមកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង សុខ ធីក្លិបសៅយ៉ាន់នាគា ។

​ចំពោះអ្នកប្រដាល់ថៃចំនួន៤រូបវិញនោះមានPhotakwan Pele Buriram-Phitbunmi Pot Yuphum-

Thnousiklek Or Fanmeung និង អ្នកប្រដាល់Kaophodam Hanravy ។

​ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧តុលាលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

នៅតែបន្តពង្រឹងដល់មន្ត្រីបច្ចេកទេសរបស់ខ្លួនដើម្បីឲ្យការប្រកួតប្រព្រឹត្តិទៅដោយយុត្តិធម៌ ។

អត្ថបទដែលជាប់ទាក់ទង