ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធអាទិស្ទិកក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៤

54

ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាកាយសម្ព័ន្ធនិងពាន់រង្វាន់លោកបណ្ឌិតទេសរដ្ឋមន្ត្រីថោងខុនទេសរដ្ឋមន្ត្រីលើកទី៧ឆ្នាំ២០២៣ក្រុមកីឡាករកីឡាការិនីកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃដណ្តើមេដាយមាសចំនួន ៤ គ្រឿង។

សម្រាប់វិញ្ញាសាអាទិស្ទិកវិញ្ញាសាក្រុម៦នាក់កីឡាករកីឡាការិនីកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃដណ្តើមេដាយមាសចំនួន ៤ គ្រឿង ប្រាក់ ៣ គ្រឿង សំរិទ្ធ ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធខេត្តកំពង់ឆ្នាំងដណ្តើមេដាយមាសចំនួន ៣ គ្រឿង ប្រាក់ ៣ គ្រឿងសំរិទ្ធ២គ្រឿងក្រុមកីឡាករកីឡាការិនីកីឡាកាយសម្ព័ន្ធខេត្តក្រចេះដណ្តើមេដាយមាសចំនួន ១ គ្រឿង ប្រាក់ ២ គ្រឿង សំរិទ្ធ ២ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធក្រសួងការពារជាតិដណ្តើមេដាយសំរិទ្ធ ២ គ្រឿង។
ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាកាយសម្ព័ន្ធនិងពាន់រង្វាន់លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រី លើកទី ៧ ឆ្នាំ២០២៣ប្រព្រឹត្តិចាប់ថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣រៀបចំដោយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង