ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធបាល់ទាត់ បញ្ចេញបញ្ជីឈ្មោះកីឡាជម្រើសជាតិ សម្រាប់ប្រកួតជាមិត្តភាពជាមួយកាតា

69

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីរាយនាមជម្រើសកីឡាករ ២៤នាក់ ចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតសាកល្បងសត្ថភាពអន្តរជាតិ (Closed Door Training Match) ជាមួយជម្រើសជាតិកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។

ការប្រកួតធ្វើនៅរដ្ឋធានីដូហា ប្រទេសកាតាដែលនេះជាការប្រកួតដ៏កម្រមួយជាមួយ
ក្រុមខ្លាំងរបស់អាស៊ីដែលធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក(World
Cup)និងធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់បាល់ទាត់ពិភពលោកទៀតផង។

កីលាករជម្រើសជាតិទាំង២៤រូបនេះត្រូវបានជ្រើសរើសចេញពីក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ១រូប ,ក្លិបព្រៃវែងអេហ្វស៊ី១រូប,គីរីវង់សុខសែនជ័យ១រូប,ណាហ្គាវើលដ៍១រូប,
បឹងកេត៣រូប,ព្រះខ័នរាជស្វាយរៀង៣រូប,ភ្នំពេញក្រោន៥រូប,វិសាខា៦រូប និង ក្លិបISIដង្កោ
សែមជ័យ១រូប។
ពួកគេស្ថិតក្រោមការបង្វឹកពីៅសំណាក់គ្រូជម្រើសជាតិជនជាតិអាហ្សង់ទីនគឺលោក
Felix G.Dalmas៕

 

អត្ថបទដែលជាប់ទាក់ទង