ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលលទ្ធផលប្រកួតគុនខ្មែរយប់ម៉ិញ

47

ភ្នំពេញ៖ការប្រកួតគុនខ្មែរជាលក្ខណៈមិត្តភាពអន្តរជាត់លើសង្វៀនTV5យប់ថ្ងៃទី២៤ធ្នូ
អ្នកប្រដាល់កម្ពុជឈ្នះមួយរូបស្មើមួយរូបនិងចាញ់មួយរូប។
ភាពអស្ចារ្យនៃការប្រកួតយប់ម៉ិញនេះអ្នកប្រដាល់ជើងថ្មីកម្ពុជាផាន់ សុផាតក្លិបSuper
Fight បានបង្ខំឲ្យអ្នកប្រដាល់ជើងខ្លាំងថៃTuon Peបង្ខំចិត្តលើកទង់ជ័យ ស ចុះចាញ់មុនស្នូរជួង
បញ្ចប់ទឹកទី១។

ការប្រកួតចាប់ផ្ដើមតឹងតែងតាំងពីទឹកទី១មកម្ល៉េះដោយផាន់ សុផាតវាយប្រហារជើង
ក្រោមTuon Peយ៉ាងចាស់ដៃធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះបាត់បង់សមត្ថភាពប្រកួតហើយបង្ខំ
បោះបង់ការប្រកួតតែម្ដង។
ឡុង បូឡាក្លិបនាគនាំសំណាងប្រកួតចាញ់អ្នកប្រដាល់ថៃDen Phechhitដោយពិន្ទុ
បន្ទាប់ពីប្រកួតគ្នាពេញទាំង៥ទឹកមកនោះ។

ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះធ្វើឡើងយ៉ាងតឹងតែងដោយពួកគេហាក់ដូចជាមានប្រៀបទៅវិញទៅមក។តែការវ៉ៃចេញរបស់Den Phechhitហាក់ដូចជាចំគោលដៅបានច្រើនជាង
ចំពោះការវ៉ៃចេញរបស់បូឡាហាក់ដូចជាមានលក្ខណៈប្រថុយប្រថានច្រើន។បូឡាវ៉ៃចេញច្រើនមែនតែមិនសូវចំគោលដៅឡើយ។
ទោះជាយ៉ាងណាក៏ពួកគេប្រកួតគ្នាពេញទាំង៥ទឹកហើយលទ្ធផលចុងក្រោយឡុង បូឡាចាញ់ដោយពិន្ទុ។
ថុល មករាក្លិបនាយកដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នក
ប្រដាល់ឡាវSing Yai។

Sing Yaiទោះបីគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងមែនតែទន្រង់វ៉ៃរបស់គេ
ល្អចលនាចេញ ចូលរបស់គេរហ័សរហួនរបាំងការពាររឹងមាំ និងវាយចេញបានរហ័ស។ការវ៉ៃ
ចេញរបស់អ្នកប្រដាល់កម្ពុជាថុល មករាក៏ល្អតែមិនអាចបំបែករបាំងការពាររបស់Sing Yai បាន
ឡើយ។

អ្នកបវ្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៥ទឹកដែលលទ្ធផលចុងក្រោយបានត្រឹម
តែស្មើពិន្ទុគ្នាប៉ុណ្ណោះ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះធន អៀងឡុងក្លិបកងយោធពលខេមរភូមិន្ទបង្ខំ
ឲ្យខ្លាចាស់គួន សុវណ្ណក្លិបសុភានូលើកទង់ជ័យ ស ចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី៤៕

អត្ថបទដែលជាប់ទាក់ទង