ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៩សមាគម/ក្លិប ចូលរួមប្រកួតបាល់ទាត់លើតុ ជើងឯកជាតិ

48

 

ភ្នំពេញ៖សមាគម/ក្លិបចំនួន៩បានចូលរួមប្រកួតកីឡាបាល់ទាត់លើតុជើងឯកថ្នាក់ជាតិលើកដំបូង ដែលឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៥-២៦ ខែធ្នូនៅសាលដំបូលទូកនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដើម្បីរក្សានូវនិរន្ដរភាពការងារបច្ចេកទេសរបស់សហព័ន្ធខណៈថ្នាក់ដឹកនាំសហព័ន្ធបានប្ដេជ្ញានឹងបន្ដជំរុញប្រភេទកីឡាថ្មីនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅកម្ពុជា។
លោកវ៉ាត់ចំរើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុបានគូសបញ្ជាក់ថាទោះបីកីឡាបាល់ទាត់លើតុគឺជាប្រភេទកីឡាថ្មីដែលទើបមានចលនាលើពិភពលោកតែមានការទទួលស្គាល់ពីពីក្រុមប្រឹក្សាអូឡាំពិកអាស៊ីនិងមានការប្រកួតកម្រិតតំបន់ទ្វីបនិងជើងឯកពិភពលោក។លើសពីនេះក៏មានការចូលរួមផ្សព្វផ្សាយពីតារាបាល់ទាត់ល្បីៗទៀតផង។

លោករដ្ឋលេខាធិការបានអំពាវនាវដល់មហាជនឬអ្នកមានធនធានដែលចង់ចូលរួមអភិវឌ្ឍន៍ប្រភេទកីឡានេះគឺសហព័ន្ធបើកទ្វារនិងស្វាគមន៍ជានិច្ចដើម្បីពង្រីកសមាជិកបម្រើការងារទាំងក្របខណ្ឌសហព័ន្ធនិងក្លិបដ្បិតបច្ចុប្បន្នសហព័ន្ធមានសម្ភារមួយចំនួនហើយសម្រាប់ធ្វើការអភិវឌ្ឍហើយកីឡាបាល់ទាត់លើតុក៏កំពុងទាក់ទាញចំណង់ចំណូលចិត្តយុវជននិងផ្ដល់នូវទស្សនីយភាពល្អមួយ សម្រាប់សង្គមជាតិទៀតផង។

លោកបន្ដថាយើងនឹងព្យាយាមក្នុងការអភិវឌ្ឍវិស័យកីឡាមួយនេះដែលកំពុងតែរីកចម្រើន។វិស័យកីឡាមានច្រើនគោលនយោបាយរបស់ជាតិពិសេសក្រសួងអប់រំបានជំរុញឲ្យមានការកែទម្រង់របៀបរបបធ្វើការឲ្យមានប្រសិទ្ធភាព និងបានជំរុញឲ្យយើងធ្វើសកម្មភាព គេហៅថា កីឡាដើម្បីទាំងអស់គ្នាបានន័យថាយើងធ្វើសកម្មភាពកីឡាឲ្យបានច្រើនដើម្បីពង្រីកសក្ដានុពល និងធ្វើពិពិធកម្មកីឡាគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង