ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៦០លានរៀលសម្រាប់ជ័យបាល់ទះ «តេជោលីគ»

48

ភ្នំពេញ៖ ការប្រកួតបាល់ទះ «តេជោលីគ» រដូវកាលទី១នឹងដំណើរការពីថ្ងៃទី១២ ខែមករាដល់ទីថ្ងៃ១៨ខែកុម្ភៈឆ្នាំ២០២៤មានក្លឹបបាល់ទះអាជីពចំនួន៨ដោយក្រុមទាំង៨នឹងត្រូវប្រកួតសន្សំពិន្ទុវិលជុំទាំងអស់ហើយ២ក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេនឹងត្រូវទម្លាក់ចោល ខណៈ៦ក្រុមពីលេខ១ដល់លេខ៦នឹងត្រូវជួបគ្នានៅជុំទី២ ។

សមាគម-ក្លឹបកីឡាបាល់ទះ ចំនួនទាំង៨ដែលចូលរួមប្រជែងម្ចាស់តំណែងជើងឯកនេះ មានសមាគមកីឡាបាល់ទះវិសាខាសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្សក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ក្លឹបបាល់ទះស្នងការដ្ឋាននគរបាល
រាជធានីភ្នំពេញក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្លឹបបាល់ទះស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់ក្លឹបបាល់ទះស្នងការដ្ឋាននគបាលខេត្តកណ្តាលដោយត្រូវប្រកួតរាល់ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ នៃសប្ដាហ៍នីមួយៗ។
ការរៀបចំពានការប្រកួតកីឡាបាល់ទះ«តេជោលីគ»រដូវកាល២០២៤នឹងមានប្រាក់រង្វាន់ត្រៀមទុកសម្រាប់ម្ចាស់ជើងឯក ៦០លានរៀលប្រហាក់ប្រហែលនឹង១៥០០០ដុល្លារអាមេរិក និងប្រាក់រង្វាន់ជ័យលាភីឯកត្តជនសម្រាប់កីឡាករឆ្នើមៗមានចំនួន៨ផ្សេងទៀតដោយក្នុង១ជ័យលាភី ១លានរៀលដូចៗគ្នា។

ចំពោះរូបមន្តប្រកួតគឺមានចំនួន៣ជុំហើយនៅជុំនីមួយៗក្រុមដែលធ្លាក់ក៏នឹងទទួលបានប្រាក់រង្វាន់នៅតាមជុំនីមួយៗដោយប្រាក់រង្វាន់នឹងបង្កើនទៅតាមជុំកាន់តែខ្ពស់។ប្រាក់រង្វាន់ជើងឯក ១៥ ០០០ ដុល្លារនេះប្រហាក់ប្រហែលនឹងប្រាក់រង្វាន់នឹងប្រទេសជិតខាងរបស់យើង។ នេះជាព្រឹត្តិការណ៍ដំបូងក្នុងវិស័យកីឡាបាល់ទះកម្ពុជាដែលរៀបចំឱ្យមានកម្រិតលីគបាល់ទះកម្ពុជាជាលើកដំបូងសម្រាប់រដូវកាល២០២៤ក្នុងគោលដៅជំរុញនិងការអភិវឌ្ឍគុណភាពបច្ចេកទេសរបស់ក្រុមបាល់ទះកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតទាំងក្លឹបនិងក្រុមជម្រើសជាតិជាដើម។

បន្ទាប់ពីបញ្ចប់ការប្រកួតជុំទី២ក្រុម២ត្រូវបានកាត់ចេញនិងក្រុមកំពូលទាំង៤ឡើងទៅជុំទី៣ដោយការប្រកួតនៅជុំទី៣គឺក្រុមទាំង៤ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិង២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រតែម្តង៕

អត្ថបទដែលជាប់ទាក់ទង