ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីបាត់ឈ្មោះផាន់ គ្រាន់វិលមកកាន់សង្វៀនប្រដាល់វិញ

49

ភ្នំពេញ៖អ្នកលេងគុនខ្មែរជើងចាស់ផាន់ គ្រាន់វិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យដែល
បាត់មុខពីសង្វៀនប្រដាល់មួយរយៈនោះថ្ងៃទី៣១ធ្នូខាងមុខនេះគេនឹងបង្ហាញខ្លួនលើសង្វៀន
TV5ដើម្បូីតតាំងជាមួយអ្នកប្រដាល់ថៃBa Bouដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។

អតីតកាលរបស់ផាន់ គ្រាន់គេជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងដែលមានផ្លែវ៉ៃចេញល្អ
រហ័សពិសេសជង្គង់និងកណ្ដាប់ដៃរបស់គេមិនស្រួលទប់ទល់ឡើយ។បន្ទាប់ពីអ្នកប្រដាល់ស្រ
ករក្រោយលេចមុខមកជាមួយនឹងភាពល្បីល្បាញឆាប់រហ័សនោះធ្វើឲ្យផាន់គ្រាន់ហាក់ដូចជាបាត់មុខតែម្ដង។
ការបង្ហាញខ្លួនមកវិញនេះមិនដឹងថាគេនៅល្អដូចមុនឬក៏ត្រូវរលកក្រោយរុញផ្ទប់ច្រាំង
ទៅហើយនោះទេ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១១០ដងឈ្នះ៨៥ដងចាញ់
១៥ដងស្មើពិន្ទុ១០ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង។

ចំពោះអ្នកប្រដាល់ថៃBa Bouក៏ជាអ្នកលេងឆ្លងដែនដែលមិនស្រួលបង្ក្រាបនោះដែរទោះ
បីគេខានមកប្រកួតនៅស្រុកខ្មែរមួយរយៈមែនតែអាជីពប្រដាល់របស់គេមិនទាន់បញ្ចប់ឡើយ។Ba Bouមានប្រវត្តិប្រកួតចំនួន៧១ដងឈ្នះ៥១ដងចាញ់១៨ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួត
ឲ្យសន្លប់បានចំនួន៨ដង។ខ្លាំងជួបខ្លាំងនរណាឈ្នះ?
រិន សារ័ត្នក្លិបនាគនាំសំណាងត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃKang Namphaដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

កាលពីប៉ុន្មានឆ្នាំមុនKang Nampha ឧស្សាហ៍មកប្រកួតនៅស្រុកខ្មែរណាស់តែបន្ទាប់ពី
ការរាតត្បាតរបស់កូវីដ១៩មកអ្នកប្រដាល់រូបនេះអវត្តមានពីស្រុកខ្មែរមួយរយៈធំ។គេជាជើង
ខ្លាំងមួយរូបដែលមានប្រវត្តិប្រកួតចំនួន៩១ដងឈ្នះ៦៥ដងចាញ់២១ដងស្មើពិន្ទុ៥ដងនិងវាយ
គូប្រកួតឲ្យសន្លប់បានចំនួន១២ដង។

អ្នកប្រដាល់កម្ពុជារិន សារ័ត្នទោះបីគេមិនទាន់ស្ថិតក្នុងលំដាប់កំពូលក៏ពិតមែនតែគេក៏
ជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងដែរ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៨១ដងឈ្នះ
៥៧ដងចាញ់១៧ដងស្មើពិន្ទុ៧ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង។
ជំនួបមួយនេះទាំងសងខាងសុទ្ធតែមានឧិ៍កាសដើម្បីឈ្នះដូចគ្នា។នរណាមានភាពវាង
វៃជាងអ្នកនោះនឹងឈ្នះ។

ចក់ ស៊ីវិនក្លិបមហិទ្ធិរិទ្ធមេសថ្ងកត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃAmy SelakChhai ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ចក់ ស៊ីវិនថ្មីមែនតែគេធ្លាប់ឡើងសង្វៀន
ប្រកួតរហូតដល់ទៅ១៣៤ដងឈ្នះ១១៤ដងចាញ់១៨ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន២៩ដង។
ចំពោះAmy SelakChhaiប្រវត្តិឡើងសង្វៀនប្រកួតរបស់គេមានចំនួន៨៧ដងឈ្នះ៦៥ដងចាញ់១៩ដង ស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង។នរណាជាអ្នកបន្ថែម
ស្ថិតិឈ្នះទៅក្នុងកំណត់ត្រារបស់ខ្លួន?
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះលីន ជីក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយ
ឡុង គង្គាក្លិបសាលវ័ន្ដកីឡាខេត្តមណ្ឌលគីរីក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ថា សរុនក្លិប
តាឡីដំរីមានរិទ្ធប្រកួតជាមួយយុគ យក្សផ្លែក្លិបខ្លារខិនមានរិទ្ធក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង